(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖៣០ព្រឹកមិញនេះ Facebook សម្តេចតេជោ ហ៊ុន សែន ទទួលបានការគាំទ្រ និងចូលចិត្ត (Likes) កើនឡើងដល់ ១ម៉ឺននាក់ ហើយកំណើន (Likes) បានបន្តកើនឡើងថែម១ម៉ឺនទៀតនៅម៉ោង ៩៖៤៥យប់ថ្ងៃអាទិត្យនេះ ដែលសរុបចំនួន Total Page Likes គឺ (1,990,000)។ នេះគឺជាចំនួនដែលបានកើនឡើងជាង២ម៉ឺនក្នុងថ្ងៃនេះ បើប្រៀបធៀបទៅ លោក សម រង្សី ដែលទទួលបានតែ (3,898 Likes) និង លោក កឹម សុខា ទទួលបានតែ (751 Likes)។
តួលេខនៃកំណើនខាងលើ គឺពិតជាបង្ហាញនូវការពេញចិត្ត និងចូលចិត្តកាន់តែខ្លាំងឡើង ពីសំណាក់ពលរដ្ឋចំពោះសម្តេចតេជោ ហ៊ុន សែន, ហើយមួយរយៈពេលចុងក្រោយនេះ គណបក្សប្រឆាំងហាក់ធ្លាក់ចុះប្រជាប្រិយភាព និងការគាំទ្រពីសាធារណៈជន និងពីស្រទាប់យុវជនផងដែរ៕