(ភ្នំពេញ)៖ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានចុះទៅបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន នៅប្លុកត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាលទ្ធផលជនសង្ស័យ២៥នាក់ ត្រូវបានចាប់ខ្លួន ព្រមទាំងដកហូតថ្នាំបាន៣០កញ្ចប់។

លោក ប៊ន សំអាត បានបញ្ជាក់ទៀតថា ក្រោមបទបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងជំនាញ សហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះទៅតំបន់មិនរៀបរយនោះ រហូតចាប់ខ្លួន ជនសង្ស័យ និងរកឃើញថ្នាំជាច្រើនកញ្ចប់។

ក្រោយចាប់ខ្លួនជនសង្ស័យទាំងនេះត្រូវបាន បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿង ទៅតុលាការចាត់ការតាមនីតិវិធី៕