(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ជូនដំណឹងពីការបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ប្រចាំខែរបស់ខ្លួន លើរបៀបវារៈសំខាន់ៗ ចំនួន៤ និងពាក់ព័ន្ធបញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បីពិនិត្យសម្រេច និងអនុម័ត។
កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅសាលាខណ្ឌ ដោយមានការចូលរួមពីប្រធានអង្គប្រជុំ លោក សឹម ស៉ឹកគ្រីយ៉ា, សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ តំណាងលោកជា ពិសី អភិបាលខណ្ឌ, និងអស់លោក-លោកស្រីជាសមាជិកក្រុមប្រឹក្សាខណ្ឌជាច្រើនរូបទៀត ព្រមទាំងប្រធាន-អនុប្រធានតាមបណ្ដាការិយាល័យជុំនាញដែលពាក់ព័ន្ធផងដែរ។
បើតាមលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ក៏ដូចជាលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងប្រធានអង្គប្រជុំ លោក សឹម ស៉ឹកគ្រីយ៉ា នៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ប្រចាំខែនេះ គឺផ្ដោតសំខាន់លើរបៀបវារៈ សំខាន់ៗចំនួន៤ និងបញ្ហាពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត រួមមាន៖
១-ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ (កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០) របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។
២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
៣-ពិនិត្យ និងអនុម័តលើ តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ ប្រចាំខែកក្កដា ឆ្នាំ២០២០។
៤-ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងរបាយការណ៍ ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ចាប់ពីថ្ងៃទី០១-០៩ ខែកក្កដា ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣៕