(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ស្រីម្នាក់) របួសធ្ងន់១៣នាក់ (ប្រុស) របួសស្រាល៥នាក់ (ស្រី២នាក់) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន១២នាក់ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យខូចខាតម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូច៣គ្រឿង និងរថយន្តធំ៤គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន៥លើក បត់គ្រោះថ្នាក់១លើក ស្រវឹង២លើក និងប្រជែងគ្រោះថ្នាក់១លើក៕