(ភ្នំពេញ)៖ ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ដែលមានមុខមាត់ស្អាតបាត ត្រូវបានបងប្អូន ជួយសង្រ្គោះទាន់ពេលវេលា ក្រោយពេលស្ត្រីរូបនះបានលេបថ្នាំ ងងុយដេកអស់ជាច្រើនគ្រាប់ប៉ុនប៉ងផ្តាច់ជីវិត ដោយសារខឹងប្តីយកកូនប្រុសស្រីតូចៗពីរនាក់ចេញពីនាងទៅ។
ហេតុការណ៌នេះ បានកើតឡើងនៅក្នុងបន្ទប់ជួលរបស់នាង ស្ថិតក្នុងភូមិត្រពាំងល្វាសង្កាត់កាកាបខណ្ឌពោធិសែនជ័យនៅម៉ោង១២៖៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦។
ស្ត្រីដែលគិតខ្លី បានលេបថ្នាំសម្លាប់ខ្លួនចោលកូនតូចប្រុសស្រីទាំងពីរនាក់ដែលមិនស្លាប់នោះត្រូវបានសាច់ញាតិប្រាប់ថាឈ្មោះ ស្រីពៅ អាយុជាង២០ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
សាច់ញាតិរបស់នាងបានបន្តទៀតថាមូលហេតុដែលនាងធ្វើបែបនេះគឺដោយសារខឹងប្តី ក្រោយពេល ឈ្លោះគ្នាបន្តិចបន្តួច ប្តីរបស់នាងបាននាំកូន តូចៗទាំងពីរដែលនាងស្រលាញ់លើសជីវិតរបស់នាងទៅទៀតចេញពីរូបនាងទៅ ទើបធ្វើឲ្យនាងគិតខ្លីលែងចង់រស់យ៉ាងដូចនេះ។
បើតាមសាច់ញាតិដដែល ទោះបីជាដឹងថានាងលេបថ្នាំសម្លាប់ខ្លួនក៏ដោយក៏ប្តីរូបនោះមិននាំកូនមកអើតមើលនាងដែរ ពិតជាប្តីគ្មានទំនួលខុសត្រូវមែន៕
ស្ត្រីស្រស់ស្អាតម្នាក់តូចចិត្តប្តីយកកូនប្រុសស្រីតូចៗពីរនាក់ចេញពីនាង គិតខ្លីលេបថ្នាំសម្លាប់ខ្លួនតែសំណាងជួយសង្គ្រោះទាន់
Posted by Fresh News Photo on Saturday, January 23, 2016