(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ មកទល់ម៉ោង ៨៖៣០នាទីព្រឹកនេះ តាមស្ថិតិផ្លូវការរបស់ Facebook.com គឺបានបង្ហាញឲ្យឃើញថា Facebook សម្តេចតេជោ ហ៊ុន សែន ទទួលបានការគាំទ្រ និងចូលចិត្ត (LIKES) កើនឡើងដល់ 1,980,389។
ថ្ងៃនេះបើតាមស្ថិតិប្រចាំថ្ងៃរបស់ www.socialbakers.com គឺចំនួនអ្នកគាំនិងទ្រចូលចិត្តសម្តេចតេជោ ហ៊ុន សែន បន្តកើនឡើងទ្វេរដងច្រើនជាង លោក សម រង្សី = (13,618) fans, រីឯ លោក សម រង្សី គឺមានអ្នកចូលចិត្តតែ (3,898 fans), និង លោក កឹម សុខា ទទួលបានតែ (680 fans)។ គណបក្សប្រឆាំងហាក់កំពុងធ្លាក់ចុះឥទ្ធិពលខ្លះ និងការគាំទ្រមួយចំនួនពីសាធារណៈជន។
ប្រជាពលរដ្ឋ ជាពិសេសយុវជន ពិតជាបាននិងកំពុងបែរមកគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំនាំមកនូវសន្តិភាព និងការរីកចម្រើនពិតប្រាកដដល់កម្ពុជាទាំងមូល៕