(ព្រះសីហនុ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើខ្ទមចំនួន ៤៣ខ្ទម និងផ្លាញកូនស្វាយដាំថ្មីៗជាច្រើនដើម ដែលក្រុមអនាធិតេយ្យ នៅព្រែកទឹកសាបក្បាលឆាយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មានប្រជាពលរដ្ឋមួយក្រុម បានសាងសង់ទីជម្រកអនាធិបតេយ្តនៅលើដីដែលជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមួយកន្លែង ហើយត្រូវបានម្ចាស់ដីឯកជននោះបណ្តេញចេញ ក្រោយពីបណ្តេញចេញពីដីឯកជននោះមក ប្រជាពលរដ្ឋទាំងនោះ បានមកបោះទីតាំងនៅតំបន់អូរត្រាវ ភូមិ១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តែម្តង។
ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដាថ្មីៗនេះ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាមនខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំ ណែនាំ ណិងរុះរើ ទីកម្រកអនាធិបតេយ្យនៅទីតាំងចំណុចខាងលើម្តងរួចមកហើយ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំធ្វើការរុះរើដោយខ្លួនឯង។
បន្ថែមពីនេះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស បានចុះពិនិត្យមើលទីតាំងជាក់ស្តែងនោះម្តងទៀត បានឃើញថាមិនមានការរុះរើនោះឡើយ ប៉ុន្តែផ្ទុយទៅវិញពួកគាត់បានសាងសង់ផ្ទះ និងខ្ទមបន្ថែមច្រើនជាងមុនទៅទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថាន៖