(បាត់ដំបង)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ឡោក ហ៊ួរ ប្រធានក្រុមការងារ គណបក្សប្រជាជនចុះជួយស្រុកសង្កែ លោក កុល វីរក្ស អនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំតាប៉ុន និង ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំអន្លង់វិល និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង រួមជាមួយក្រុមការងារគណបក្សទាំងអស់បានចុះទៅត្រួតពិនិត្យប្រឡាយទឹក និងការបូបទឹកដើម្បីជួយសង្រ្គោះដល់ស្រែរបស់ បងប្អូនប្រជាកសិករ ដែលកំពុងខ្វះខាតទឹក ស្ថិតក្នុងស្រុកសង្កែ បន្ទាប់មកក្រុមការងារក៏បានបន្តចុះត្រួតពិនិត្យ ការសាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំរកា ដែលកំពុងដំណើរការសាងសងបាន ៧០% ទៅ ៨០% ជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ស្ថិតនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង៕