(ភ្នំពេញ)៖ យុទ្ធនាការរត់ប្រណាំងរយៈចម្ងាយឆ្ងាយ ULTRA Trail Angkor ឆ្នាំ២០១៦ នៅខេត្តសៀមរាបដែលចាប់ផ្តើមប្រកួតព្រឹកមិញនេះ បានបញ្ចប់២វិញ្ញាសាហើយ គឺវិញ្ញាសារត់ចម្ងាយ ៣២គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ មុនពេល វិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ នឹងបញ្ចប់នៅព្រឹកស្អែក ដែលមានអត្តពលិកសរុប ២៥០នាក់ មកពី២៦ប្រទេស នៅជុំវិញពិភពលោក ។
សម្រាប់វិញ្ញាសា ៣២គីឡូម៉ែត្រដែលចាប់ផ្តើមចេញដំណើរពីទីលានប្រជល់ដំរី នាម៉ោង ៥៖០០នាទីព្រឹកមិញដូចគ្នានោះគឺត្រូវបានបញ្ចប់មុនគេ គឺផ្នែកបុរសបានទៅលើកីឡាករមកពីបារាំង Mikge Thibaut លេខ២ កីឡាករមកពីរុស្ស៊ី Jethro De Decker និងលេខ៣ បានទៅកីឡាករមកពីឥណ្ឌា Simatupang Christovik ។
វិញ្ញាសា ៣២គីឡូម៉ែត្រផ្នែកនារីវិញ លេខ១បានទៅកីឡាការិនី Kapelj Katannya មកពីសិង្ហបុរី លេខ២ កីឡារិនី Rehal Nouara មកពីបារាំង និងលេខ៣ បានទៅកីឡាការិនីមកពីអាល្លឹម៉ង់ Lertherrarrow Louise ។
រីឯវិញ្ញាសារត់ ៦៤គីឡូម៉ែត្រវិញ ផ្នែកបុរស លេខ១បានទៅកីឡាករមកពីស្វីស Rezzonico Grqoire លេខ២ កីឡាការិនីមកពីបារាំង Defond Yann និងលេខ៣ បានទៅកីឡាការិនីមកពីអូស្រ្តាលី Iwikrlein Rob ។ គ្រាដែល ៦៤គីឡូម៉ែត្រផ្នែក នារីវិញ លេខ១ បានទៅកីឡាការិនីមកពីស្វីស Rezzonico Grqoire លេខ២ កីឡាការិនីមកពី បារាំង Defond Yann និងលេខ៣ បានទៅកីឡាការិនីមកពីអូស្រ្តាលី Iwikrlein Rob ។
សូមបញ្ជាក់ជាថ្មីម្តងទៀត នេះជាលើកទី១ហើយ ដែលកម្ពុជារៀបចំព្រឹត្តិការណ៍រត់ប្រណាំងរយៈចម្ងាយឆ្ងាយ និងប្រើ ពេលយូរ ជាពិសេសធ្វើនៅខេត្តសៀមរាបតែម្តង ដែលជាតំបន់ទេសចរណ៍ធម្មជាតិ ប្រាង្គប្រាសាទនានា វប្បធម៌ អរិយធម៌ និងស្រូបយកភ្ញៀវទេសចរបន្ថែមទៀតផងដែរ តាមរយៈមកចូលរួមរត់ប្រណាំងនេះ ហើយថវិកាដែលប្រមូល បាន នឹងយកទៅជួយវិស័យភិបាលកម្ពុជា និងអង្គការនានាដែលធ្វើការនៅលើកុមារក្រីក្រតែម្តង នេះបើតាមការ បញ្ជាក់ឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិជាតិអូឡាំពិកកម្ពុជា (NOCC) ៕11