(ភ្នំពេញ)៖ ថ្មីៗនេះ ភោជនីយដ្ឋាន ហេង មែន សាច់អាំង បានផ្លាស់ប្តូរការចង្ក្រានបែបពិសេសមួយដោយប្រើប្រាស់ ចង្ក្រានថ្មីដោយមិនមានផ្សែងរំខាន ក្នុងការចម្អិនអាហារ។ លោកអ្នកអាចជជែកគ្នាលេងដោយសប្បាយរីករាយ អស់បញ្ហាក្លិនជាប់ខ្លួន និយាយជារួមគឺមានផាសុកភាពល្អ១០០%។
ចង្ក្រានសាច់អាំង មានពីរជម្រើសគឺ ប្រភេទអាំងស្ងួត និងប្រភេទអាំងសើម ហើយប្រភេទអាំងស្ងួតនេះ គឺយើងមិនប្រើប្រាស់ប៊ឺ ជាមួយចង្ក្រានមួយបែប រីឯប្រភេទអាំងសើម គឺយើងប្រើប្រាស់ប៊ឺជាមួយចង្ក្រានមួយបែបផ្សេងទៀត ។
ភោជនីយដ្ឋាន ហេង មែន សាច់អាំង មានម្ហូបពិសេសៗជាច្រើនទៀត គឺមានដូចជា ស៊ុបប្រហិតត្រីឆ្លាត ស៊ុបម្រះ ស៊ុបទាកាប៉ា និងម្ហូបកម្មង់យ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។ សម្រាប់អតិថិជន ដែលបានញ៉ាំអាហារនៅ ភោជនីយដ្ឋាន ហេង មែន សាច់អាំង សាខាទាំងបួនមួយណាក៏ដោយ បើអតិថិជនចំណាយអស់ចាប់ពី ៥០ដុល្លារឡើងទៅ នឹងទទួលបាននូវ កាតបញ្ចុះតម្លៃចាប់ ១០ភាគរយ រហូតដល់ ១៥ ភាគរយ។ ភោជនីយដ្ឋាន ហេង មែន សាច់អាំងមានសេវាកម្មរហ័សទាន់ចិត្ត មានបុគ្គលិករួសរាយរាក់ទាក់ មានបរិយាកាសល្អ និងមានកន្លែងចតយានយន្តបានត្រឹមត្រូវ ។
អាសយដ្ឋាន៖
សាខាទី១ ផ្លូវ ១៦០ ផ្ទះលេខ ៩៤ សង្កាត់ ទឹកល្អក់ ខណ្ឌ ទួលគោក
សាខាទី២ ផ្លូវ ៤៥៦ ផ្ទះលេខ ១៥-១៦ សង្កាត់ទូលទំពូង១ ខណ្ឌ ចំការមន
សាខាទី៣ ផ្លូវ ១៦០ ផ្ទះលេខ២៥៣ សង្កាត់ ទឹកល្អក់ ២ ខណ្ឌ ទួលគោកលេខ
សាខាទ៤ ផ្លូវ ១៣៨ ផ្ទះលេខ ១២A ភូមិប្រាំ សង្កាត់ វាលវង្ស ខណ្ឌ ៧មករា
ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ៖ ០១០ ៣១៧៧៧៧