(កណ្តាល)​៖​​ ជនសង្ស័យដែលជាចោរលួ​ចទូរសព្ទ័​ម្នាក់ត្រូវបានកំលាំងអធិការដ្ឋាននគរបាលក្រុងតាំខ្មៅធ្វើការឃាត់ខ្លួន​ នៅចំណុចតូបលេខ​​ ៣៧ស្ថិតនៅក្នុងផ្សារតាខ្នៅចាស់​ ភូមិតាខ្មៅ​​​ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្តាកល​ នៅម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី​ ២៣​ ខែមករា ឆ្នាំ ២០១៦។

បើតាមសំដីនារីរងគ្រោះ ឈ្មោះ​​​ហុក សេង​ ហន​ ភេទស្រី អាយុ​​ ២០ ឆ្នាំ មុខរបរ​លក់ដូរ​និងមានទីលំនៅជិតកន្លែងកើតហេតុខាងលើបានរៀបរាប់ប្រាប់ថា រូបនាងកំពុងតែ​​រៀបចំឥវ៉ាន់ដាក់លក់ដូ​ចសព្វដង​ ហើយក៏បានដាក់ទូរស័ព្ទមួយគ្រឿងសាកថ្មនៅទីនោះផងដែរ​​​

បន្ទាប់មករូបនាងបានដើរចេញពីកន្លែងបន្តិចក៏លេចមុខជនល្មើស​ ដើរសំដៅមកតូបរបស់នាង​រួចលួចយកទូរស័ព្ទដៃ​របស់នាងដើរចេញទៅយ៉ាងលឿន​​​ ពេលនោះនាងបានក្រលេកឃើញ​ទាន់ក៏ស្រែកថាចោរ​ ក៏ត្រូវបានក្រុមសន្តិសុខ​ដែលយាមនៅក្នុងផ្សារ​នោះនាំគ្នាដេញចប់បាននិងធ្វើការដកហូតទូរសព្ទ័របស់នារីរងគ្រោះត្រលប់មកវិញផងដែរ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា​​​​ ជនសង្ស័យដែលត្រូវកំលាំងសន្តិសុខផ្សារឃាត់ខ្លួននោះឈ្មោះ​​ ឯក​​​ សុវណ្ណរ៉ា​​​​​ អាយុ​២៣ឆ្នាំ​​​មុខរបរមិនពិតប្រាកដ​​​​​​ រឺឯវត្ថុតាំង​​រួមមាន​​​ ទូរសព្ទ័​​ អាយហ្វូន​​​5s​​ ពណ៍ទឹកមាស​​​​មួយគ្រឿង​​ ។​

ជាចុងក្រោយជនសង្ស័យរួមជាមួយវត្ថុតាងត្រួវបានបញ្ជួនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ចាត់ការតាមនីតិវិធី៕