(ភ្នំពេញ)៖ សមាគមយុវជនកំណែទម្រង់រដ្ឋ បានស្នើកុំឱ្យលោក Jonh Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា នៅអំឡុងពេលដែលប្រមុខការទូតអាមេរិករូបនេះ ទស្សនកិច្ចនៅកម្ពុជា។
លោក Jonh Kerry នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែមករា ខាងមុខនេះ ដើម្បីធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ។ អំឡុងពេលនេះ លោកមានគម្រោងជួប សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន , ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រួមទាំងលោក កឹម សុខា ប្រធានស្តីទីបក្សប្រឆាំង ផងដែរ។
សេចក្តីថ្លែងការណ៍របស់សមាគមយុវជនកំណែទម្រង់រដ្ឋ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក Jonh Kerry ដែលជាការបង្ហាញអំពីចំណងមិត្តភាពរឹងមាំរបស់កម្ពុជា-អាមេរិក ក៏ប៉ុន្តែសមាគមនេះ ក៏បានស្នើឱ្យប្រទេសអាមេរិក គោរពនូវឯករាជ្យ អធិបតេយ្យរបស់កម្ពុជា នឹងមិនឆ្លៀតយកឱកាសទស្សនកិច្ចនេះ ដើម្បីធ្វើការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជាឡើយ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សមាគមយុវជនកំណែទម្រង់រដ្ឋ៖