(ភ្នំពេញ)៖ Clarins (ក្លារីន៍)ដែលជាផលិផលថែរក្សាសម្រស់តាមបែបធម្មជាតិ មានអត្ថប្រយោជន៍ច្រើន និងគុណភាពខ្ពស់លេខមួយ ជាម៉ាកល្បីលំដាប់ពិភពលោក ដោយមានវត្ដមានយ៉ាងជោគជ័យ រួមទាំងគាំទ្រខ្ពស់ពីអតិថិជនកម្ពុជាតាំងពីឆ្នាំ២០១៣មកម្ល៉េះ បានបើកសម្ពោធ នូវហាងថែរក្សាសម្រស់ ជាផ្លូវការហើយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងផ្សារទំនើបវឌ្ឍនៈកាពីតាល ដែលពោរពេញដោយភាពល្អឥតខ្ចោះ។

នាយកប្រតិបត្ដិអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុន វឌ្ឍនៈអ៊ីនវេសមែន លីមីតធីត កញ្ញា សំអាង   លក្ខិណា បានថ្លែងឲ្យដឹងថា លក្ខណៈពិសេសរបស់ហាងថែរក្សាសម្រស់លើផ្ទៃមុខ និងដងខ្លួនជាច្រើន ជាមួយនឹងClarins ដែលផ្សំឡើងពីរុក្ខជាតិពិតៗច្រើនប្រភេទរួមជាមួយនឹងផ្លែឈើផងដែរ មានគុណប្រយោជន៍ខ្ពស់  ក្នុងការថែរក្សារស្បែក បានល្អ១០០%ធានាថាគ្មានជាតិគីមី ដែលសាកសមទៅគ្រប់ប្រភេទស្បែករបស់អតិថិជនពិសេសសម្រាប់កម្ពុជា ហើយក៏មានតម្លៃសមរម្យ។

នាយកប្រតិបត្ដិអភិវឌ្ឍអាជីវកម្មរូបនេះ បន្ដថា Clarins បានបង្កើតឡើងក្នុងគោលបំណង ជួយបង្កើនសម្រស់របស់អតិថិជន កាន់តែសរស្រស់ស្អាតតាមបែបធម្មជាតិទាំងលើផ្ទៃមុខ និងរាងកាយ ពិសេសដើម្បីបំបាត់នូវទុក្ខកង្វក់របស់ស្រី្ដទាំងឡាយដែលតែងតែមានការព្រួយបារម្ភ ទៅលើសម្រស់របស់ខ្លួនកន្លងមក។

កញ្ញាបន្ថែមថា «ជាមួយនឹងផលិតផលសុទ្ធល្អពីប្រទេសបារាំងមួយនេះ ដែលបានបង្កើតឡើង និង ឆ្លងកាត់នូវបទពិសោធន៍ជាយូរណាស់មកហើយ ទាំងការពិភាក្សាយ៉ាងល្អិត​ល្អន់​ទៅលើក គុណភាព ក្នុងការច្នៃប្រឌិតពីធម្មជាតិពិតៗ រួមនឹងសេវាកម្ម និងផលិតផលល្អនោះ យើងបានជឿជាក់ខ្ពស់ថា នឹងកាន់តែទទួលបានជោគជ័យកាន់តែខ្លាំងនៅកម្ពុជា»

កញ្ញាបន្ថែមថា ហាងថែរក្សាសម្រស់បាននាំយកនូវផលិតថ្មី ដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់សម្រស់របស់ស្រី្ដលេខមួយ ដែលធ្វើមុខស្រស់សរស្អាត បំបាត់ស្នាមអ៊ុចខ្មៅដែលធ្វើពីផ្លែឈើ១០០%។
លោក Christian Courtin-Clarins បណ្ណាធិការ និងជាប្រធានក្រុមហ៊ុប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ក្លារីន៍ បានថ្លែងថា Clarins ជាផលិតផលនាំមុខគេ នៅបារំាង ដែលមានចំណែក​ទីផ្សាររហូត​ដល់តែ២៧%ក្នុងលំដាប់លេខមួយ ហើយលេខពីរ គឺមានត្រឹមតែ១២%ទេ ចឹងបើយើងមើលពីគម្លាតរបស់លេខមួយ និងលេខពីរគឺ ខុសគ្នាខ្លាំងណាស់ ដូច្នេះប្រជាជននៅទីនោះនិងអឺរ៉ុប បានប្រើប្រាស់នូវផលិតនេះច្រើនហួសពីការរំពឹងទុកទៅទៀត។

លោកបន្ថែមថា «សម្រាប់ផលិតផលដែលខ្ញុំបាននាំចូលមកកម្ពុជានេះ យើងបានធ្វើតម្រូ វ តទៅតាមអាកាសធាតុ និងស្ថានភាពស្បែករបស់អតិថិជន ផ្ទាល់តែម្ដង ទាំង ធ្វើឲ្យស្បែកសរ  និងបំបាត់ស្បែកស្ងួតគ្រប់ប្រភេទ ហើយការ បង្កើត Clarins ឡើងដោយកើតចេញពីក្ដីស្រលាញ់ និងគោរពចំពោះសម្រស់របស់ស្ដ្រីយ៉ាងខ្លាំង ដែលរាល់ផលិតផលរបស់ Clarins ត្រូវបានផ្សំឡើងពីរុក្ខជាតិ១០០% មានគុណភាពខ្ពស់ក្នុងការថែរក្សាស្បែកដែលមានភាពសាកសមទៅគ្រប់ប្រភេទស្បែករបស់អតិថិជន និងមានការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថានផងដែរពិសេស ខ្ញុំជឿជាក់ថា ផលិតនេះ នឹងក្លាយផ្នែកមួយក្នុងការថែរក្សាស្បែកនិងដងខ្លួនយ៉ាងបំផុតសម្រាប់ស្ដី្រកម្ពុជា»

សូមបញ្ជាក់ថា សព្វថ្ងៃ Clarins ទទួលបានកេរ្ដ៍ឈ្មោះ និងការគាំទ្រយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយការពង្រីកបណ្ដាញអន្ដរជាតិ ដែលមានក្រុមហ៊ុន បុត្រសម្ព័ន្ធ ចំនួន២០ ដើម្បីចែកចាយនៅក្នុងនោះ ១៥០ ប្រទេសទូទាំងពិភពលោក មានបុគ្គលិក ប្រមាណ៦ពាន់នាក់ ហើយហាងលក់ផលិតលផលចំនួន ១៩ពាន់កន្លែង និងទទួលបានលក់សរុប ប្រហែល១ រយកោដិអឺរ៉ូ៕

Clarins

Posted by សយ ចាន់ លក្ខិណា on Friday, January 22, 2016