(សៀមរាប)៖ រាល់ពិធីជប់លៀងផ្សេងៗ អ្នកនិយមពិសាស្រាបៀរ កម្ពុជា មិនតិចទេ ដែលតែងដង្ហោយហៅរង្វាន់លេងៗ ជាពិសេសរង្វាន់ធំតែម្តង ពេលគាស់ក្រវិលកំប៉ុងស្រាបៀរនេះ។ តួយ៉ាង ពួកគាត់ចូលចិត្តបញ្ចេញសំឡេង «ផច!» ដោយសារ «ផច» ជាឈ្មោះស៊េរីរថយន្តទំនើបអាល្លឺម៉ង់ ដែលស្រាបៀរ កម្ពុជា បានដាក់ជារង្វាន់ធំសម្រាប់អ្នកគាំទ្រស្រាបៀររបស់ខ្លួន។
កាលពីពេលថ្មីៗនេះ ក្រវិលកំប៉ុងរង្វាន់ធំរថយន្តទំនើប Porsche ទី៤ ក៏បានធ្លាក់ទៅក្នុងដៃអ្នកសៀមរាបម្នាក់។ អ្នកមានសំណាងគាស់ឃើញរង្វាន់ធំនេះ គឺលោក ធា ថុល ដែលជាអាជីវករលក់ត្រីនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ធា ថុល បានឲ្យដឹងថា៖ «ខ្ញុំពិតជាសប្បាយចិត្ត និង រំភើបខ្លាំងណាស់ នៅពេលដែលបានឃើញរូបឡាននៅលើក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ដែលខ្ញុំកំពុងកាន់ក្នុងដៃ ហើយខ្ញុំសឹងតែមិនជឿនឹងភ្នែកខ្លួនឯងទេ។ ខ្ញុំលួចអ៊ុតមើលម្តងហើយម្តងទៀតតែម្នាក់ឯង រហូតដល់ខ្ញុំច្បាស់ហើយថាជារង្វាន់ឡានទំនើបមែននោះ ទើបខ្ញុំប្រាប់បងប្អូនខ្ញុំ ដែលអង្គុយផឹកជុំគ្នា៣នាក់ទៀតថា ខ្ញុំឈ្នះបានរង្វាន់ធំឡានទំនើបហើយ។ ពួកគេក៏មិនសូវជឿដែរដំបូងឡើយ»។
លោកបន្តទៀតថា៖ «រាល់ដងមុនគាស់កំប៉ុងស្រាបៀរ កម្ពុជា ខ្ញុំតែងតែបញ្ចេញសំឡេងថា «ផច!» «ផច!» ក្រែងលោបានរង្វាន់ធំរថយន្តទំនើបនេះ តែភាគច្រើនបានត្រឹមតែរង្វាន់១កំប៉ុងតែប៉ុណ្ណោះ។ លើកនេះ ក៏ហៅរក «ផច!» ដែរ ក៏បានដូចការប៉ងរបស់ខ្ញុំមែន»។
លោកស្រី គង់ កុសល នាយិកាទីផ្សារស្រាបៀរ កម្ពុជា បានថ្លែងថា៖ «យើងពិតជារីករាយចំពោះដំណឹងនៃការរកឃើញអ្នកឈ្នះរថយន្តទំនើបទី៤ ពីស្រាបៀរ កម្ពុជា នៅខេត្តសៀមរាបនេះ ខណៈអ្នកឈ្នះរង្វាន់ធំ៣នាក់មុនសុទ្ធតែជាអ្នករស់នៅរាជធានីភ្នំពេញ»។
លោកស្រី បន្តទៀតថា៖ «ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមចូលរួមអបអរសាទរ និងអរគុណ អតិថិជនស្រាបៀរ កម្ពុជា ដែលមិនទាន់ត្រូវរង្វាន់ធំទាំងអស់ សូមបន្តគាំទ្រ និងអ៊ុតក្រវិល កំប៉ុងរាល់ពេលពិសា ដើម្បីមានឱកាសឈ្នះផងដែរ»៕
ពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!