(ព្រៃវែង)៖ យ៉ាងហោចណាស់ផ្ទះ ចំនួន២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ រួមជាមួយនឹងទ្រព្យសម្បត្តិមួយចំនួនធំ ដោយសារទុស្សេខ្សែភ្លើង។ ករណីនេះ បានកើតឡើងនាវេលាម៉ោង០៣៖១៨ រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
លោក ស៊ីវ សុខុម អធិការនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា មានអគ្គីភ័យឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋអស់ចំនួន២ខ្នង ដោយសារទុស្សេខ្សែភ្លើង ខណៈដែលម្ចាស់ផ្ទះរវល់ លក់ដូរឥវ៉ាន់ចាប់ហួយនៅមុខផ្ទះ។
លោកអធិការ បានបញ្ជាក់ទៀតថា ខណៈដែលភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ ហើយបានឆ្លងឆេះចូលផ្ទះមួយទៀត ទើបម្ចាស់ផ្ទះដឹង ក៏ស្រែកឆោឡោ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែសមត្ថកិច្ចមកដល់ ភ្លើងក៏បានឆេះអស់ទៅហើយ។
លោកបន្តថា ម្ចាស់ផ្ទះទី១៖ ឈ្មោះ សៅ ថាន ១ខ្នងដំបូលក្បឿងជញ្ជាំងក្ដារ, ទី២៖ ឈ្មោះ រ៉ន ធារី ផ្ទះ២ខ្នងដំបូលក្បឿងជញ្ជាំងក្ដា។ សម្ភាររបស់របរខូចខាត ដែលមាននៅលើផ្ទះឆេះទាំងអស់ រួមនិងម៉ាស៊ីនកិនស្រូវ គោយន្តភ្ជួរដី សរុបថវិកាខ្ទង់ម៉ឺនដុល្លារ៕