(ស្វាយរៀង)៖ ជនជាតិនីហ្សេរីយ៉ា៥នាក់ឆ្លងដែនខុសច្បាប់មកពីវៀតណាម ចូលប្រទេសកម្ពុជា ត្រូវបានកម្លាំងនគរបាលវរការពារព្រំដែនលេខ៦០៩ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅវេលាម៉ោង៩៖១៥នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ។
ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ កឹង ឃន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ថា ជនជាតិនីហ្សេរីយ៉ាទាំង៥នាក់ ស្ថិតក្រោមការសាកសួរ នៅកន្លែងសមត្ថកិច្ចរបស់លោក ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅប្រទេសវៀតណាមវិញ នៅថ្ងៃនេះ ។
របាយការណ៌របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ខណ:កម្លាំងនគរបាលវរការពារព្រំដែនលេខ៦០៩ បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែននៅចន្លោះបង្គោលលេខ ១៧២/៩(៣) ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត កាលពីយប់មិញ ក៏បានប្រទះឃើញ និងឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាចំនួន ៥ នាក់ ដែលលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យលើលិខិតឆ្លងដែនឃើញថាផុតកំណត់។
ជនសង្ស័ទាំង ៥ នាក់រូមមានឈ្មោះដូចខាងក្រោម៖
-១. ឈ្មោះ ម៉ៃ ឃើល អាយុ៤០ឆ្នាំ
-២. ឈ្មោះ អាតូនី អាយុ២៩ឆ្នាំ
-៣. ឈ្មោះ ស្ទេនលី អាយុ១៩ឆ្នាំ
-៤. ឈ្មោះ គ្រីស្តូហ្វេល អាយុ៣០ឆ្នាំ
-៥. ឈ្មោះ គ្រីស្ទុន អាយុ២៨ឆ្នាំ