(ស៊ីរី)៖ ក្រុមឧទ្ទាម IS បានបញ្ចេញវីដេអូថ្មី គំរាមវាយប្រហារប្រទេសរុស្ស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ ដោយនឹងចាប់យកស្រីៗរុស្ស៊ី ធ្វើជាស្រីបម្រើ និងកូនៗធ្វើជាទាសក ដែលវីដេអូនេះ បានធ្វើឲ្យជនជាតិរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ជាពិសេសគឺលោក Vladimir Putin នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី២៣ ខែមករា។
ការគំរាមវាយប្រហារប្រទេសរុស្ស៊ីនេះ ត្រូវបានក្រុម IS បញ្ជាក់ថា គឺជាការសងសឹងដល់ប្រទេសរុស្ស៊ី ដែលបានបញ្ជាទ័ពអាកាស វាយប្រហារមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលទង្វើនេះជាសកម្មភាពមួយមិនអាចអត់ឱនឲ្យបាន។
តាមរយៈវីដេអូ ក្រុម IS មិនបានបញ្ជាក់អ្វីឲ្យលើសពីនេះនោះទេ ដោយគ្រាន់តែបង្ហាញពីសកម្មភាពនៃសកម្មប្រយុទ្ធរបស់ពួកគេ ជាមួយនឹងបទចម្រៀងដែលច្រៀងដើម្បីគំរាមរុស្ស៊ី។
កាលពីចុងឆ្នាំ ២០១៥ ក្រុម IS បានអះអាងថាខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះដឹកនអ្នកដំណើររបស់រុស្ស៊ី នៅឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប ដោយបានសម្លាប់មនុស្ស ២២៤នាក់៕