(ក្រចេះ)៖ លោក សាម ណាល់ អតីតអភិបាលរងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានប្រកាស់ចូលកាន់តំណែង ជាអភិបាលស្រុកស្នួល ជំនួសលោក គង់ គឹមនី ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាលរងខេត្តក្រចេះ។
ពិធីនេះធ្វើឡើងនៅរសៀល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតី លោក ហឿ ស៊ី យ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការចូលពី ប្រធាន អនុប្រធាមន្ទីរ ជំវិញខេត្ត ព្រមទាំងកមកម្លាំងទាំងបីប្រភេទផងដែរ។
ក្នុងឱកាសនោះដែរ លោក វ៉ាន ថន អភិបាលខេត្ត បានផ្ដាំផ្ញើដល់លោកអភិបាលស្រុក ដែលទើបនឹងចូលកាន់តំណែង ឲ្យខិត្តខំប្រឹងធ្វើការបម្រើប្រជាពលរដ្ឋឲ្យបានល្អ ហើយធ្វើការមានសាម្គីភាពល្អ មិនត្រូវប្រកាន់បក្សពួកនិយម ត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ជាកិច្ចការដែលមានការពាក់ព័ន្ធ និងសកម្មភាពមនុស្សគ្រប់រូបក្នុងសង្គម។
លោកបន្តទៀតថា ត្រូវយកចិត្តទុកដាក់ជំរុញបំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាបង្កា ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសសកម្មភាពលួចឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៉ីសង ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម និងត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្មព្រមៗគ្នា តាមរយៈការពង្រឹងប្រតិបត្តការ របស់កងកម្លាំងសមត្ថកិច្ច និងជំរុញការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោក សាម ណាល់ អភិបាលស្រុកដែលទើបតែតែងតាំងថ្មី បានប្ដេជ្ញាថា៖
* រក្សាសាម្គីភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា មន្រ្តីរាជការ និងសហការជាមួយស្ថាប័នផ្សេង ព្រមទាំងដៃគូអភិវឌ្ឍន៍ឲ្យបានល្អប្រសើរ។
* ប្ដេជ្ញា អនុវត្ត និងគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិ តួនាទី និងភារកិច្ចយ៉ាងមឹងម៉ាត។
* និងបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយកំណែទំម្រង់រដ្ឋបាលសារធារណៈ កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។
* ប្ដេជ្ញា យកយន្តការអនុវត្តច្បាប់ ការពារឲ្យបានផលប្រយោជន៍ប្រជាជន ជាពិសេសការដោះស្រាយទំនាស់ដីធ្លី។
* និងខិតខំសិក្សាស្រាវជ្រាវ បន្ថែមទៀតនូវលិខិតបទដ្ឋាននានា ដើម្បីបង្កើនចំណេះ ក្នុងការអនុវត្តការងារ នៅរដ្ឋាលថ្នក្រោមជាតិ បន្តការអភិវឌ្ឍន៍ស្រុកឲ្យកាន់តែរីកចម្រើន និងផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕