(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ជួញដូរ១២ករណី និងឃាត់ខ្លួនជនសង្ស័យ៣៩នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៩៨០ករណី ឃាត់មនុស្ស១១,៨៩៨នាក់ (ស្រី៧៤៦នាក់)៕