(ភ្នំពេញ)៖ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមរួមនឹងសមាជិកនៃសមាគមជាច្រើននាក់ទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះទៅសួរសុខទុក្ខ និងផ្តល់ជំនួយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ និងជនមានពិការភាព ចំនួន០៦គ្រួសារ រស់នៅភូមិព្រែកទាល់, ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកស្រី ចន គន្ធា និងលោកស្រី ទាវ ធីតា បានឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងជនមានពិការភាព រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ទទួលបានថវិកា និងសំភារៈប្រើប្រាស់រួមមាន អង្ករ២៥គីឡូ ទឹកត្រី១យួរ ទឹកដោះគោ១យួរ និងប្រេងឆាមួយដបផងដែរ ។
ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយនាថ្ងៃដដែលនេះ ក៏បានថ្លែងអំណរគុណដល់ លោកស្រី ចន គន្ធា និងលោកស្រី ទាវ ធីតា សូមឲ្យមានសុខភាពល្អ និងបន្តដឹកនាំសមាគមឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសគឺស្រ្តីតែម្តង។
លោកស្រី ចន គន្ធា និងលោកស្រី ទាវ ធីតា បានលើកឡើងព្រមៗគ្នាថា សមាគមនារីខណ្ឌមានជ័យ បានបង្កើត ឡើងជាយូរមកហើយ សមាគមមួយនេះ ផ្តោតជាសំខាន់ក្នុងការជួយទៅដល់ស្រ្តី និងស្រ្តីរងគ្រោះ និងចាស់ជរា ដែលខ្វះខាត និងគ្មានសមត្ថភាពក្នុងការបំពេញការងារ ដើម្បី ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ៕