(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំសន្និបាត បូកសរុបការដឹកនាំឆ្នាំ២០១៥ ទិសដៅឆ្នាំ២០១៦ របស់គណបក្សខេត្ត និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត សន្និបាតលើកទី៣៩ អាណត្តិទី៥ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក មាស សុភា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយខេត្តព្រះវិហារ និងលោក អ៊ុំ ម៉ារ៉ា ប្រធានគណបក្សខេត្ត។
សន្និបាតនេះ ប្រព្រឹត្តទៅ១ថ្ងៃពេញ និងមានការចូលរួមពីក្រុមការងារ ថ្នាក់កណ្តាល, ថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់សរុប៥៤០នាក់ ព្រមទាំងមានរៀបចំបាយសាមគ្គីនារសៀល ថ្ងៃដដែលនេះផងដែរ៕