(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ មានការភ្ញាក់ផ្អើល ស្ថិតនៅជ្រោះផ្តាច់ស្នេហ៍ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រោយពីប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសម្នាក់ ជាអ្នកនេសាទ ។
ភ្នាក់ងារ Fresh News បានរាយការណ៌ថា ជនរងគ្រោះមានឈ្មោះ រៀម សុខា អាយុ៣០ឆ្នាំ បានចេញទៅនេសាទតាំងពីយប់ថ្ងៃទី២០ ខែមករា ហើយក្រោយមកទៀត មិនឃើញត្រឡប់មកផ្ទះ ស្រ្តីជាប្រពន្ធ បានពរកូនតូច ដើររកប្តីតែមិនឃើញសោះ លុះនៅព្រឹកថ្ងៃនេះ ក៏មានប្រជាពលរដ្ឋប្រទះឃើញសព ជនរងគ្រោះតែម្តង។
ក្រោយកើតហេតុ កម្លាំងនគរបាល បានចុះទៅជួយអន្តរាគមន៍ ដោយជួយស្រង់សព មកលើគោក ធ្វើកោសល្យវិច័យ ៕
ប្រទះឃើញសពបុរសនេសាទម្នាក់ នៅជ្រោះផ្តាច់ស្នេហ៍ បន្សល់ប្រពន្ធ និងកូនតូចអាយុ១១ខែ ឲ្យនៅកំព្រា
Posted by Sheet on Friday, January 22, 2016