(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls នៅថ្ងៃសុក្របានឲ្យដឹងថា ការប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នបន្ទាប់ពី មនុស្ស១៣០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយភេរវកម្ម ក្នុងទីក្រុង Paris កាលពីខែវិច្ចិកានឹងត្រូវបានអូសបន្លាយ ពេលយូរបន្ថែមទៀត ស្របទៅតាមការចាំបាច់ នេះបើតាមព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។
វិធានការបន្ទាន់ ដែលផ្តល់ឲ្យអាជ្ញាធរបន្ថែមកងកម្លាំង ដើម្បីតាមចាប់ខ្លួនសង្ស័យនៅក្នុងផ្ទះ និងការធ្វើប្រតិបត្តិការឆ្មក់ចាប់ដោយគ្មាន ដីកាពីតុលាការ ដែលបានកំណត់ពីមុននោះ នឹងត្រូវផុតកំណត់ នៅថ្ងៃទី២៦ ខែកុម្ភៈ។
ក្រុមមន្ត្រីបានឲ្យដឹងថា វាមិនគួរត្រូវបានអូសបន្លាយពេលវេលានោះទេ ប៉ុន្តែលោក Valls បានដាក់ការអូសបន្លាយពេលបន្ថែមទៀត។ ដោយសួរថា តើមានរយៈពេលប៉ុន្មានទៀត ក្នុងការដាក់ប្រទេសក្នុងភាពអាសន្ន លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា «ពេលវេលាដែល ចាំបាច់ដ៏រាបណាមានការគម្រាមកំហែង យើងត្រូវតែប្រើប្រាស់ការបន្លាយពេលនេះជាទៀងទាត់»។ លោក Valls និយាយនៅក្នុងទីក្រុង Davos ប្រទេសស្វីស បានបន្ថែមថា វាគួរតែធ្វើបែបនេះ «រហូតដល់យើងអាចកម្ចាត់ក្រុម IS បាន»៕