(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក និងសមាជិកឯករាជ្យ Herbalife Nutrition ប្រមាណជាង ១០០នាក់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានចូលរួមធ្វើការ បរិច្ចាគឈាម ដោយការស្មគ្រ័ចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលវាមិនត្រឹមតែជាការងារសង្គម តែជាការជួយសង្រ្គោះជីវិតរបស់មនុស្ស ហើយឈាមដែល បានបរិច្ចាគនឹងត្រូវរក្សាទុកនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដែលមានតម្រូវការ។
អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition បានឱ្យដឹងថា «ការជួយដល់សហគមន៍ គឺជាផ្នែកមួយដ៍ធំនៃបេសកកម្មរបស់ក្រុមហ៊ុន Herbalife Nutrition ទូទាំងពិភពលោក។ រូបគាត់ផ្ទាល់និងបុគ្គលិកក្រុមហ៊ុន Herbalife Nutrition កម្ពុជា និងសមាជិកពិតជារីករាយណាស់ ដែលបានបរិច្ចាគឈាម ដើម្បីជួយដល់ជីវិតមនុស្ស។
ថ្លែងក្នុងឱកាសនោះដែរលោកបណ្ឌិត សុខ ប៉ូ នាយកគ្រប់គ្រងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Herbalife Nutrition ដែលបានរៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង។
គួរជម្រាបថា ការផ្តល់ឈាមមិនមានការប៉ះពាល់ដល់សុខភាពយើងនោះទេ។ ឈាមដែលបាត់បង់នឹងបំពេញវិញយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល២៤ ទៅ៤៨ម៉ោង ដោយពិសារទឹក ផ្លែឈើ ឬអាហារសម្រន់ផ្សេងៗ។ ជាទូទៅយើងអាចធ្វើការផ្តល់ឈាមនៅរៀងរាល់ ៣-៤ខែម្តងក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយ ដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកចែកចាយឯករាជ្យ របស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ Herbalife Nutrition ផ្តល់គុណភាពខ្ពស់ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ប្រទេស អ្នកចែកចាយឯករាជ្យ ការដែលផ្តល់ជូនបង្រៀនមួយទល់មួយ ជាមួយសមាជិកឯករាជ្យ និងផ្តល់ការគាំទ្រសហគមន៍ ដោយបំផុសគំនិត អតិថិជនប្រកាន់ខ្ជាប់របៀបរស់នៅសកម្ម និងមានសុខភាពល្អ។
តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ ហើយ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ព័ត៌បន្ថែមសូមចូលទៅកាន់ IAmHerbalifeNutrition.com ៕