(ភ្នំពេញ)៖ សហគ្រាស អេស៊ាន ធី អេ ស៊ី ធី (ASIAN T A C T Co.,LTD) ដែលជាសហគ្រាសក្នុងស្រុក ទទួលបានការអនុញ្ញាត ស្របច្បាប់ពីក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល និងចែកចាយផ្តាច់មុខ នូវផលិតផលស្រាក្រហមសុទ្ធ គុណភាពខ្ពស់ និងម៉ាកល្បីៗមកពីប្រទេសបារាំង។
ស្រាក្រហមទាំងនេះ បើទោះបីជាការដឹកជញ្ជូនមានរយៈពេលវែង និងចម្ងាយឆ្ងាយយ៉ាងណាក៏ដោយ ក៏ស្រាក្រហមរបស់យើង នៅតែស្ថិតក្នុងកម្រិតស៊ីតណ្ហភាពក្រោម២០អង្សាសេ ជាមួយនឹងការធានារ៉ាប់រងតាមស្តង់ដារអន្តរជាតិ ដោយរក្សានៅស៊ីតណ្ហាភាព ក្នុងការដឹកជញ្ជូន និងឃ្លាំងស្តុក ដើម្បីអនុវត្តន៍តាមគោលការណ៍ របស់រោងចក្រប្រទេសបារាំង ដែលបានកំណត់ឲ្យការដឹកជញ្ជូន ដែលតម្រូវឲ្យមានការការពារជាមួយនឹងអ៉ីសូឡង់ ដែលអាចទប់នូវកំដៅសីតុណ្ហភាព ដើម្បីរក្សាគុណភាពស្រាក្រហមឲ្យនៅរសជាតិដើមជានិរន្ត មិនឲ្យមានការបាត់បង់នូវគុណភាព រសជាតិ ទំនុកចិត្ត និងអារម្មណ៍របស់អតិថិជននោះឡើយ។
ស្រាក្រហមម៉ាកល្បីៗដែលនាំចូលដោយ សហគ្រាស អេស៊ាន ធី អេ ស៊ី ធី រួមមានស្រាក្រហម៖ Mas De La Tour, Millegrand, Cantaussels, Domain De Luch, La Bastide, Chateau Julie Coquille Bordeaux, Chateau Julie Coquill Or, Coquill Noir, Classique, Romain Bordeaux, Baroque, Petit L'amour, Deja Vu, Julie Special, Villerambert Julien Opera, Love Telegram, Du Lirou, Villerambert Le Close, Capitoul Rieumar, Capitoul Les Terrases, Esparrou Cuvce Bisconte និងម៉ាកល្បីៗជាច្រើនទៀត។
ដើម្បីសុខមាលភាព គុណភាព និងសុវត្ថភាពលើស្រាក្រហមមកពីប្រទេសបារាំង មានតែនៅសហគ្រាស អេស៊ាន ធី អេ ស៊ី ធី តែប៉ុណ្ណោះ ដែលមានអាសយដ្ឋាន នៅផ្លូវណតប្រីត ទល់មុខស្ថានយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។ ទំនាក់ទំនងលេខ ០៩៦ ៨២៦ ៣៣៣៣៕