
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
អភិបាលខណ្ឌដូនពេញ ជួបប្រជាពលរដ្ឋនៅភូមិ៣ ទទួលស្តាប់មតិយោបល់ សំណើរនានា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី
22-01-2016 18:56
(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះបានជួបជាមួយ ប្រជាពលរដ្ឋរស់នៅភូមិ៣ សង្កាត់ស្រះចក ដើម្បីទទួលស្តាប់មតិយោបល់ សំណើរនានា ពាក់ព័ន្ធនឹងបញ្ហាដីធ្លីក្នុងភូមិរបស់ខ្លួន។
ការជួបជាមួយ ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើង ក្រោយពេលដែលមានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋក្នុងភូមិ៣ទាំងនោះ។ នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីលោក លោកស្រី ចៅសង្កាត់ និងចៅរងសង្កាត់ និងមន្ត្រីការិយាល័យពាក់ព័ន្ធមួយចំនួនផងដែរ៕