(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ព័ត៌មាន Fresh News
១៖ សង្គ្រាមសម្តីក្រុម កឹម សុខា និង សម រង្ស៉ី ផ្ទុះកាន់តែខ្លាំង, ក្រុម កឹម សុខា នៅបារាំងហៅក្រុម សម រង្ស៉ី ថា «ក្រុមបោក ៩ វិច្ឆិកា»
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៤.៦លាននាក់ ស្លាប់ជិត ៦១ម៉ឺននាក់ និងជាសះស្បើយជាង ៨.៧លាននាក់!
៣៖ ម៉ៅ មុនីវណ្ណ៖ លោក សម រង្ស៊ី កំពុងបម្រើ CPP ដោយព្យាយាមចោទប្រកាន់លោក កឹម សុខា
៤៖ រុស្ស៊ី៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស គឺទទួលបានប្រសិទ្ធភាព និងសុវត្ថិភាព ដ៏គួរឲ្យទុកចិត្ត!
៥៖ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបុរសអូស្រ្តាលីម្នាក់ ហៅថាជាទេវតាសន្តិភាពលើដីកម្ពុជា
៦៖ អត្រាឆ្លង COVID-19 នៅឥណ្ឌាកើនដល់លើស ៤០,០០០នាក់ក្នុង១ថ្ងៃ ដែលជាស្ថានភាពធ្ងន់ធ្ងរបំផុត!
៧៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យកំណត់ងារ «ឯកឧត្តម» ឬ «លោកជំទាវ» សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា
៨៖ លោក ដូណាល់ ត្រាំ «មិនជឿថាលោក បៃដិន កំពុងនាំមុខ» ហើយក៏មិនទាន់សន្យានឹងទទួលស្គាល់លទ្ធផលបោះឆ្នោតនោះដែរ
៩៖ អភិបាលខេត្តកំពង់ស្ពឺ បង្ហាញពីសមិទ្ធផល និងការរីកចម្រើនរបស់រដ្ឋបាលខេត្ត តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
១០៖ ពេលនេះស្ថានការណ៍ COVID-19 នៅហុងកុង គឺគ្រប់គ្រងលែងបានហើយ, នេះបើតាមការប្រកាសពីអភិបាលក្រុង
១១៖ អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពីគម្រោងសាងសង់ផ្លូវឡើងទៅរម្មណីយដ្ឋាន «ភ្នំខ្នងផ្សារ»
១២៖ អូស្ត្រាលីព្រមានធ្ងន់ៗថា ខ្លួនត្រូវការពេលច្រើនសប្តាហ៍ទៀត ដើម្បីទប់ទល់នឹង COVID-19
១៣៖ ប្រអប់ខ្មៅនៃយន្តហោះអ៊ុយក្រែន ដែលអ៉ីរ៉ង់បាញ់ធ្លាក់ ពេលនេះត្រូវបញ្ជូនទៅប៉ារីសហើយ!
១៤៖ ស្តេចអារ៉ាប៊ីសាអូឌីតយាងចូលមន្ទីរពេទ្យ ដើម្បីទទួលការពិនិត្យព្រះរាជសុខភាព
១៥៖ រុស្ស៊ីកំពុងតាមដាន នាវាពិឃាតបំពាល់មីស៊ីលអាមេរិក ដែលកំពុងចល័តក្នុងដែនសមុទ្រខ្មៅ
១៦៖ ផ្ទុះការបាញ់ប្រហារយ៉ាងកម្រោល នៅរដ្ឋធានីវ៉ាស៊ីនតោន, មនុស្សម្នាក់ស្លាប់ និង៨នាក់រងរបួស ខណៈខ្មាន់កាំភ្លើងបីនាក់រត់គេចខ្លួនបាត់
១៧៖ អ៉ីរ៉ង់ ប្រហារជីវិតបុរសម្នាក់ ដែលផ្ដល់ព័ត៌មានសំងាត់ពីលោក Soleimani ឱ្យសហរដ្ឋអាមេរិក
១៨៖ ទាហានអាមេរិកបន្ថែមទៀត ត្រូវបានរកឃើញផ្ទុក COVID-19 ពេលមកដល់កូរ៉េខាងត្បូង
១៩៖ អង់គ្លេសអាចនឹងព្យួរសន្ធិញ្ញា ស្តីពីការធ្វើបត្យាប័នជាមួយទីក្រុងហុងកុង
២០៖ ស្ថានភាពកាន់តែក្ដៅ! ឥណ្ឌារកឃើញក្រុមហ៊ុនចិនចំនួន៧ ដែលកំពុងវិនិយោគនៅក្នុងប្រទេស មានទំនាក់ទំនងជាមួយកងទ័ពរំដោះចិន
* ព័ត៌មាន Fresh News Plus
១៖ TikTok ជ្រើសរើសទីក្រុងឡុងដ៍ និងកន្លែងផ្សេងទៀតសម្រាប់បើកទីស្នាក់ការកណ្ដាល
២៖ ចក្រភពអង់គ្លេសចាប់យកជប៉ុន ជំនួសចិន (Huawei) ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា 5G
៣៖ លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ជាតួអង្គ «តាជូជក់» ដ៏ល្បីក្នុងរឿង «ព្រះវេសន្តរ» បានទទួលមរណភាព
៤៖ Messi ឈ្នះស្បែកជើងមាសនៅ La Liga គ្រាដែល Barcelona បានត្រឹមរងជើងឯក ដោយចាញ់ Real ៥ពិន្ទុ
៥៖ Chelsea ឡើងទៅប៉ះ Arsenal វគ្គផ្តាច់ព្រ័ត្រដណ្តើមពាន FA Cup ក្រោយទម្លាក់ Man Utd ៣-១
៦៖ លទ្ធផលសរុបនៃការប្រកួតសប្តាហ៍ទី៨ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២០
៧៖ ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត នឹងប្រកួតផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ
៨៖ Hamilton ឈ្នះជើងឯក Formula 1 នៅទឹកដីហុងគ្រី ជាកំណត់ត្រាទី៨ ក្នុងអាជីព
៩៖ កម្ពុជាមានអ្នកប្រើអុីនធើណិតជាង១៥លាននាក់ និងអ្នកប្រើប្រាស់គណនី Facebook ជាង១០លានគណនី គិតត្រឹមឆមាសទី១ឆ្នាំនេះ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com