(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យកំណត់ងារ «ឯកឧត្តម» ឬ «លោកជំទាវ» សម្រាប់ចៅក្រម និងព្រះរាជអាជ្ញាតាមមុខតំណែង។

យោងតាមមាត្រា២ ក្នុងព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កំណត់ឲ្យមានងារជា «ឯកឧត្តម» ឬ «លោកជំទាវ» សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា ដែលមានមុខតំណែងនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ដូចខាងក្រោម៖

ក៖ ប្រធាន អនុប្រធាន និងចៅក្រមទាំងអស់ នៃតុលាការកំពូល
ខ៖ អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាទាំងអស់ នៃមហាអយ្យការអមតុលាការកំពូល
គ៖ ប្រធាន និងអនុប្រធាននៃសាលាឧទ្ធរណ៍
ឃ៖ អគ្គព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍
ង៖ ប្រធានសាលាដំបូងរាជធានី-ខេត្ត
ច៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត៕

សូមអានព្រះរាជក្រឹត្យខាងក្រោម៖