(ភ្នំពេញ)៖ ពណ៌ថ្មី ស្លាកសញ្ញាថ្មី និងការរចនាប្រកបដោយភាពទាន់សម័យ ប្រសិទ្ធភាពខ្ពស់ងាយស្រួលក្នុងការប្រើប្រាស់ជាការដាក់បង្ហាញថ្មីនៃការផ្លាស់ប្តូររូបរាងថ្មី របស់ផលិតផលប្រេងរំអិលគ្រប់ប្រភេទទាំងអស់របស់ TOTAL និង ELF ក្នុងឱកាសនៃការបើកសម្ពោធជាផ្លូវការស្ថានីយតូតាល់សាខាទី១០០ ទួលកី ដែលមានទីតាំង នៅផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។

បន្ថែមពីលើការអភិវឌ្ឍន៍លើរចនាបថថ្មីនេះ Total Lubrifiants បានរួមចំណែកក្នុងមហិច្ឆតារបស់តូតាល់គ្រុប ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល ប្រកបដោយទំនួលខុសត្រូវ។ កត្តាពិសេសដែលគួរឲ្យកត់សម្គាល់នៅលើរូបរាងថ្មីនៃផលិតផលនេះគឺ ការកាត់បន្ថយទម្ងន់នៃសម្បកវេចខ្ចប់ដែលអាចជួយការពារការ សាយភាយនៃឧស្ម័នកាបូនិចបានដល់ទៅ ៩,៥០០តោន តាមរយៈការសន្សំសំចៃពីការប្រើប្រាស់វត្ថុធាតុដើម។

រូបរាងថ្មីឈានមុខគេប្រកបដោយភាពច្នៃប្រឌិតសម្បកវេចខ្ចប់ថ្មីរបស់តូតាល់ និង Elf គឺជាជំហានឈានទៅមុខមួយដ៏សំខាន់ ព័ត៌មានលើរូបរាងថ្មីរបស់ផលិតផល មានភាពងាយស្រួលក្នុងការអាន និងងាយយល់ដោយផ្តោតសំខាន់ទៅលើគុណភាពខ្ពស់របស់ផលិតផល។

តើមាននរណាខ្លះដែលធ្លាប់ឃើញផលិតផលប្រេងរំអិលដាក់តាំងលក់ ប៉ុន្តែមិនដឹងថាគួររើសយកមួយណា? ជាមួយរូបរាងថ្មីផលិផលប្រេងរំអិលរបស់ តូតាល់ និង Elf អ្នកប្រើប្រាស់អាចយល់ដឹងពីប្រភេទផលិតផលដែលត្រឹមត្រូវ សម្រាប់យានយន្តលោកអ្នកដោយងាយ តាមរយៈប្រភេទពណ៌របស់ប៊ីដុងដែលមានពណ៌ផ្លាទីន តំណាងឲ្យផលិតផល កម្រិតកំពូលពណ៌ប្រាក់សម្រាប់ផលិតផលកម្រិតកណ្តាល និងពណ៌ទង់ដែងសម្រាប់ផលិតផលកម្រិតដំបូង។

ការរចនាស្លាកសញ្ញាពិសេសមានរូបរាងដូចផ្ទៃតាប្លូឡានព័ត៌មានសំខាន់ៗ របស់ផលិតផលស្ថិតនៅផ្ទៃកោង ដែលនៅជុំវិញម៉ាកផលិតផលដែលមានរូបរាងស្រដៀងនឹងផ្ទៃ តាប្លូឡាន។ ព័ត៌មានទាំងនោះបង្ហាញអំពីកម្រិតប្រភេទផលិតផល និងលេខកូដ QR ដែលអាចយកមកពិនិត្យបញ្ជាក់ពីផលិតផលយ៉ាងពិតប្រាកដដែលចេញពីក្រុមហ៊ុន។ ស្លាកសញ្ញាបែបនេះមានភាពខុសប្លែក និងទាន់សម័យ ដើម្បីផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីផលិតផលប្រេងរំអិល។

ល្អជាងមុនទាំងការប្រើប្រាស់ និងការសន្សំសំចៃ ដោយពង្រឹងបន្ថែមទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់សម្បកវេចខ្ចប់ថ្មីនេះផ្តល់នូវការរចនាថ្មី ដែលងាយស្រួលក្នុង ការចាប់កាន់ប្រើប្រាស់។ មុខងារគម្របប៊ីដុងក៏ត្រូវរចនាឡើងវិញផងដែរ ដែលមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរប្រេង ឬចាក់បន្ថែម។

លោក Jean Parizot អគ្គនាយករងផ្នែកគ្រឿងយន្តនៅ Total Lubrifiants មានប្រសាសន៍ថា យើងតែងតែផ្តល់នូវផលិតផលដែលមានភាពសាមញ្ញសម្រាប់អ្នកប្រើប្រាស់ ក្នុងការងាយស្រួលយល់ដឹងពីពាក្យបច្ចេកទេស។ សព្វថ្ងៃនេះអ្នកទិញត្រូវការព័ត៌មានអំពីផលិតផល និងរបៀបប្រើប្រាស់ដូចេ្នះទើបយើងសម្រេចចិត្តរចនាឡើងវិញ នូវសម្បកប៊ីដុង ដោយកែប្រែនូវរូបរាងប៊ីដុងពណ៌ និងស្លាកសញ្ញាថ្មី។

បញ្ហាដែលយើងត្រូវប្រឈមរួមមានការថែរក្សានូវរចនាបថ ដែលអតិថិជននៅតែអាចចំណាំថាវាជាផលិតផលរបស់តូតាល់។ ទោះបីជាមានបញ្ហាប្រឈមក៏ពិតមែន ខ្ញុំអាចនិយាយបាន ថាយើងបានសម្រេចគោលដៅនេះបានជោគជ័យដោយរក្សាបាននូវគុណភាពរបស់ផលិតផលរបស់យើងដោយល្អឥតខ្ចោះ។ រូបរាងថ្មីរបស់ ផលិតផលតូតាល់ និង Elf បានចាប់ផ្តើមដាក់ចរាចរក្នុងទីផ្សារចាប់តាំងពីខែមករា ឆ្នាំ២០២០មក។

Total Lubrifiants គឺជាក្រុមហ៊ុននាំមុខគេលំដាប់ថ្នាក់ពិភពលោកក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលប្រេងរំអិល។ ក្រុមហ៊ុនមានរោងចក្រផលិតផលចំនួន៤២ជុំវិញ ពិភពលោក និងមានបុគ្គលិកជាង ៥,៨០០នាក់ នៅ១៥០ប្រទេស។ Total Lubrifiants ផ្តល់ជូននូវផលិតផលប្រកបដោយការច្នៃប្រឌិត ប្រសិទ្ធភាព និងមានទំនួលខុសត្រូវ ខ្ពស់ក្នុងការការពារបរិស្ថាន ស្តែងតាមរយៈក្រុមការងារស្រាវជ្រាវជាង ១៣០នាក់ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ Total Lubrifants គឺជាជម្រើសដៃគូដ៏ល្អសម្រាប់ទីផ្សារយានយន្ត ឧស្សាហកម្ម និងនាវា។

ក្រុមហ៊ុន តូតាល់ ផ្នែកសេវាកម្ម និងទីផ្សារផលិតផលបានធ្វើការអភិវឌ្ឍន៍ និងធ្វើការចែកចាយលើទីផ្សារនូវផលិតផលដែលចម្រាញ់ពីប្រេងឆៅរួមជាមួយការផ្តល់ជាសេវា កម្មពាក់ព័ន្ធជាច្រើនទៀត។ ក្រុមហ៊ុនមានបុគ្គលិកជាង ៣១,០០០នាក់ មានវត្តមាននៅក្នុង ១០៩ប្រទេសដែលផលិតផលនិងសេវាកម្មត្រូវបានលក់ និងបម្រើជូនអតិថិជន ក្នុង១៥០ប្រទេស។

តូតាល់ផ្នែកទីផ្សារ និងសេវាកម្ម បម្រើអតិថិជនជាង ៨លាននាក់ ជារៀងរាល់ថ្ងៃតាមរយៈបណ្តាញស្ថានីយជាង ១៤,០០០កន្លែងនៅ ៦២ប្រទេស។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ ផលិតផលប្រេងរំអិលឈានមុខគេលំដាប់ថ្នាក់លេខ ៤លើពិភពលោក និងជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈឈានមុនគេនៅទ្វីបអាហ្រ្វិក តូតាល់ផ្នែកសេវាកម្មនិង ទីផ្សារផលិត ផលមានប្រតិបត្តិការរោងចក្រផលិតចំនួន ៥០ទូទាំងពិភពលោក ដែលមានផលិតប្រេងរំអិលកៅស៊ូក្រាលថ្នល់ សារធាតុបន្ថែមប្រេងឥន្ធនៈ និងសារធាតុរាវពិសេស។

ក្រុមហ៊ុន តូតាល់ គឺជាអ្នកផ្គត់ផ្គង់ថាមពលប្រេងឥន្ធនៈដ៏ធំបំផុតមួយ ដែលផលិតនិងផ្គត់ផ្គង់ទីផ្សារប្រេងឥន្ធនៈ ឧស្ម័ន ធម្មជាតិ និងអគ្គិសនីដែលបញ្ចេញកាបូនទាប។ មានបុគ្គលិកចំនួន ១,០០,០០០នាក់ ដែលបានប្ដេជ្ញាចិត្តធ្វើការកែលម្អ ថាមពលឱ្យកាន់តែល្អប្រសើរឡើង មានសុវត្ថិភាពខ្ពស់ជាងមុនមានតម្លៃអាចទទួលយកបាន និងស្អាតជាងមុន ព្រមទាំងអាចផ្ដល់ជូនប្រជាជនកាន់តែច្រើនឡើងទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ដោយធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុង ១៣០ប្រទេសនៅទូទាំងពិភពលោក ក្រុមហ៊ុន តូតាល់ មានមហិច្ឆតាចង់ក្លាយជាអ្នកផ្គត់ផ្គង់ថាមពល ដ៏ធំបំផុតប្រកបដោយទំនួល ខុសត្រូវខ្ពស់។ ទំនាក់ទំនងផ្នែក Lubrifiants ផ្នែកទំនាក់ទំនងពត៌មាន៖ Laurent Bernimont ទូរស័ព្ទលេខ៖ (+33) 01 47 44 80 95 l [email protected]