(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញផ្សាយនូវ គំរូបង្កាន់ដៃពីរផ្សេងគ្នា គឺបង្កាន់ដៃពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងគំរូបង្កាន់ដៃបង់ប្រាក់ថ្មីឆ្នាំ២០១៦ (មានពីរផ្នែក មុខ និងក្រោយ) ដើម្បីកុំឲ្យសាធារណជនមានការភ័ន្តច្រឡំ។
បង្កាន់ដៃទាំងពីរនោះ មានសណ្តាន២ផ្សេងគ្នា ដោយបង្កាន់ដៃ បង្កាន់ដៃពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមានទំហំធំជាង បង្កាន់ដៃបង់ប្រាក់ ហើយជាបង្កាន់ដៃដែលនគរបាលចរាចរណ៍ ចេញឲ្យអ្នកល្មើសច្បាប់ បន្ទាប់អ្នកល្មើសច្បាប់នោះ ត្រូវយកបង្កាន់ដៃនេះទៅបង់ប្រាក់ពិន័យ ទើបនគរបាលចេញ បង្កាន់ដៃបង់ប្រាក់ជូន៕
ខាងក្រោមនេះ ជាគំរូនៃបង្កាន់ដៃទាំងពីរប្រទេសខាងលើ៖