(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអនុញ្ញាតឱ្យ លោក ថាណាសាក់ ប៉ាទិម៉ាប្រាកន (Tanasak Patimapragorn) ឧបនាយករដ្ឋមន្រ្តី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាម៉ោង៤៖៣០នាទី រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ចំពោះដំណើរទស្សនកិច្ចរបស់លោក Tanasak Patimapragorn នាពេលនេះ គឺដើម្បីធ្វើជាអធិបតីភាពរួមគ្នា ជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅក្នុងពិធីបើកការប្រកួតបាល់ទាត់មិត្តិភាពកម្ពុជា-ថៃ នៅថ្ងៃស្អែកនេះ។
សូមជំរាបថា ក្រុមបាល់ទាត់ Cambodia All Star របស់កម្ពុជា នឹងធ្វើការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិទល់នឹង ក្រុមមកពីថៃ Buriram United នៅម៉ោង ៦៖៣០នាទីយប់ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕