(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត បានដាក់ពាក្យប្តឹង ម្ចាស់គណនី Facebook ឈ្មោះ Chham Chhany ពីបទបរិហាកេរ្តិ៍សាធារណៈ ទៅកាន់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ពាក្យបណ្តឹងរបស់លោក ហ៊ុន ម៉ាណែត ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចនារសៀលថ្ងៃទី២២ ខែមករានេះ បានបញ្ជាក់ថា៖ «ឧក្រិដ្ឋជនព្រៃឈើកាច់កុងគ្នា ព្រោះចង់កាន់កាប់តំបន់កាប់ឈើ បានផលត្រកូលហ៊ុន» «សឹង សំអុល មាន ប៊ុន រ៉ានី ជាខ្នងបង្អែក ចំណែក លឹម ប៊ុណ្ណា មាន ហ៊ុន ម៉ាណែត នៅពីក្រោយ ចឹងហើយបានជាសមត្ថកិច្ចដែលចុះទៅពិនិត្យកន្លែងស្តុកឈើរបស់ លឹម ប៊ុណ្ណា និយាយថាជាឈើស្របច្បាប់។ តាមពត៌មានបានឲ្យដឹងថា របាយការណ៍របស់សមត្ថកិច្ចបានបញ្ចេញមកបែបនេះ គឺបន្ទាប់ពីសមត្ថកិច្ចបានទទួលបញ្ជាពី ប៊ុន រ៉ានី ហ៊ុនសែន ឲ្យសម្រួលដល់ការងាររកសុីរបស់ឧកញ៉ាទាំងពីរ ។ ប្រភពបានបញ្ជាក់ថា ដើមឡើយប្រហែលជា ប៊ុន រ៉ានីហ៊ុនសែន មិនដឹងថាឧកញ៉ា ខ្នា មានទំនាក់ទំនងជាមួយ ហ៊ុន ម៉ាណែត ទេ បានជាខ្ចីដៃសម្តេចកំចាត់ឧកញ៉ា ខ្នា ទុកកន្លែងឲ្យឧកញ៉ា សឹង សំអុល កាប់ឈើ តែក្រោយពីឧកញ៉ា ខ្នា សុំអន្តរាគមន៍ពី ហ៊ុន ម៉ាណែត ក៏អ្វីៗបានប្រែប្រួលទៅគឺ " ឈើស្របច្បាប់ " បានន័យថាឧកញ៉ាទាំងពីរនៅតែមានឱកាសកាប់ឈើដដែល សំខាន់ឲ្យតែមានសំណែនសែនឲ្យ ប៊ុន រ៉ានី និង ហ៊ុន ម៉ាណែត សុីគ្រប់គ្រាន់ តែបើមិនគ្រប់ទេ គុក គុក គុក» ។
ព័ត៌មានលម្អិតសូមអានពាក្យបណ្តឹងរបស់លោក ហ៊ុន ម៉ាណែត៖