(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចរៀបចំ និងកែសម្រួលនីតិវិធីមួយចំនួនលើការផ្តល់សេវាក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក នៅតាមរដ្ឋបាលរាជធានី-ខេត្ត ដើម្បីធ្វើឱ្យការផ្តល់សេវាក្នុងវិស័យនេះ មានប្រសិទ្ធភាព តម្លាភាព និងរហ័សទាន់ចិត្ត។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ក្រសួងបានធ្វេីប្រតិភូកម្មសេវាសាធារណ:ជាច្រេីន ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកនេះ មានដូចជា ការផ្តល់បណ្ណសម្គាល់ជលយាន, ការត្រួតពិនិត្យលក្ខណ:បច្ចេកទេសជលយាន និងការផ្តល់លិខិតអនុញ្ញាតធ្វេីអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។
ក្នុងនោះដេីម្បីធានាប្រសិទ្ធភាពដល់ការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត ក្រសួងសារធារណការ និងដឹកជញ្ជូនបានកែសម្រួលនីតិវិធីមួយចំនួនផងដែរ។ ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលរៀបចំថ្មី៖