(ភ្នំពេញ)៖ និស្សិត និងសិក្ខាកាមយោធាសិក្សានៅរុស្ស៉ី និងអេហ្ស៉ីប ១៤៣នាក់ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ បន្ទាប់ពីមានការជួយសម្របសម្រួលរបស់ក្រសួងការបរទេស។
និស្សិត និងសិក្ខាកាមយោធា ១៤៣រូបនេះ បានមកដល់កម្ពុជានៅវេលាម៉ោង ១រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី លេខ MH754។
ការរៀបចំដំណើរមាតុភូមិនិវត្តន៍ខាងលើនេះ បានធ្វើឡើងក្រោមកិច្ចសហការរវាងស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី, ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៉ីប និងស្ថានទូតខ្មែរនៅម៉ាឡេស៊ី។
លោកស្រី ឱ វណ្ណឌី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រសួងបានត្រៀមលក្ខណៈ ជួយសម្របសម្រួលអនុវត្តវិធានការត្រួតពិនិត្យសុខភាព ជូនដល់អ្នកដំណើរទាំង១៤៣នាក់នេះរួចហើយ ដូចអ្វីដែលធ្លាប់បានធ្វើកន្លងមក៕