(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ បានជាសះស្បើយ (ចុចអាន)
២៖ ទីបំផុត! តុលាការចេញដីកាឃុំខ្លួនស្ដ្រីចិត្តឆៅ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដាក់ពន្ធនាគារព្រៃសរ (Video inside) (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ដើម្បីប៉ះប៉ូវចំពោះការមិនអនុញ្ញាតឱ្យឈប់ចូលឆ្នាំថ្មីកន្លងទៅ (ចុចអាន)
៤៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងព្រះរាជអាជ្ញា ៥រូប, លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាខេត្តកំពង់ចាម ផ្ទេរមកកាន់តំណែងព្រះរាជអាជ្ញាភ្នំពេញ (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យគ្រប់ទីកន្លែងធ្វើអាជីវកម្មតូចធំទាំងរបស់រដ្ឋ និងឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់អតិថិជនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ (ចុចអាន)
៦៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ការចោទប្រកាន់ថា កម្ពុជាបិទសិទ្ធិធ្វើពិធីសាសនា គឺជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់ និងមាននិន្នការនយោបាយ (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើនរណាស្វែងរកយុត្តិធម៌ជូនសម្តេច ពេលគេបាញ់សម្លាប់ប្អូនថ្លៃ ឆ្នាំ១៩៩៦ និងបាញ់សម្តេចឆ្នាំ១៩៩៨ (ចុចអាន)
៨៖ កម្ពុជា-ឡាវ កំពុងសិក្សាបើកច្រកទ្វារព្រំដែនមួយទៀត នៅខេត្ដរតនគិរី (ចុចអាន)
៩៖ ឆមាសទី១ឆ្នាំនេះ នាំចេញចេកជាង ១៤ម៉ឺនតោន, លោក ប៉ាន សូរស័ក្តិ អំពាវនាវអ្នកដាំចេកអំបូងលឿង ប្រកាន់ខ្ជាប់វិធានអនាម័យ ដើម្បីធានានិរន្តភាពទីផ្សារអន្តរជាតិ (ចុចអាន)
១០៖ សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ឲ្យអង្គការលីកាដូ និងអង្គការ-សមាគម៣ទៀត កែតម្រូវរបាយការណ៍ដែលប៉ះពាល់ដល់កិត្តិយសគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា (ចុចអាន)