(ភ្នំពេញ)៖ Urban Hub Cambodia ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះនៅពីក្រោយគម្រោង ខុនដូទំនើបដែលឈ្នះពានរង្វាន់ជាច្រើន គឺគម្រោង Urban Village បានប្រកាសការបើកលក់ អគារ Sky Prime Building H កម្ពស់៦០ជាន់ នៅក្នុងព្រឹត្តិការណ៍មួយនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល Factory Phnom Penh។

គម្រោងខុនដូស្ដង់ដារ ហុងកុង ធំជាងគេនៅកម្ពុជា របស់ក្រុមហ៊ុន Urban Hub Cambodia ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ និងមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅកម្ពុជា។ ក្រុមហ៊ុន Urban Hub Cambodia គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Goldfame Group និង Urban Living Solutions។

លោកស្រី Catherine Chan នាយកប្រតិបត្តិនៃគម្រោង Urban Village បានលើកឡើងថា ក្រុមហ៊ុនមានក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងការបង្ហាញ និងត្រៀមបើកលក់នូវអគារ Sky Prime Building H ទៅកាន់ទីផ្សារអចលនទ្រព្យដែលកំពុងមានការរីកចម្រើនយ៉ាងលឿនបំផុតនៅកម្ពុជា។

ក្រោមទំហំវិនិយោគសរុបចំនួន ១,៥០០លានដុល្លារ ហើយក្នុងអំឡុងពេល២ឆ្នាំនេះ «យើងបានលក់អស់យូនីតច្រើនជាង ២០០០»។ លោកស្រីក៏បានបន្ថែមទៀតថាវិបត្តិនៃ Covid-19 មិនបានបង្កផលប៉ះពាល់ខ្លាំងទៅដល់ការលក់គម្រោងនោះទេ។ជាងនេះទៅទៀត គម្រោង Urban Village កំពុងក្លាយជាគម្រោងខុនដូដែលលក់ ដាច់បំផុត និងពេញនិយមជាងគេនៅកម្ពុជា។ យូនីតរាប់ពាន់នៅក្នុងអគារ E, F និង G នៅក្នុងគម្រោងនេះដំណាក់កាលទី២ បានលក់ជិតអស់ហើយក្នុងរយៈពេលដ៏ខ្លី។

លោកស្រីបន្ដថា «យើងគឺជាគម្រោង តែមួយគត់ និងដំបូងបង្អស់នៅកម្ពុជាដែលបានឈ្នះពានរង្វាន់គម្រោង ខុនដូល្អដាច់គេបំផុតនៅក្នុងទ្វីបអាស៊ី និងពានរង្វាន់ប្រាំផ្សេងទៀតដែលផ្ដល់ជូនដោយក្រុមហ៊ុនរៀបចំ ការប្រកួតពានរង្វាន់អចលនទ្រព្យដ៏ល្បី Asia Propery Guru។ ខ្ញុំមានទំនុកចិត្តក្នុងការនិយាយថា គម្រោង Urban Village គឺគម្រោងអភិវឌ្ឍន៍ចម្រុះដែលលក់ដាច់បំផុតនៅកម្ពុជា ហើយវា គឺជាគម្រោងអភិវឌ្ឍន៍ដ៏ល្អបំផុតនៅកម្ពុជាជាមួយស្តង់ដារអន្តរជាតិនៃគុណភាពសំណង់ និងការរចនាប្លង់»

គម្រោងខុនដូតែមួយគត់នៅកម្ពុជា ដែលឈ្នះពានរង្វាន់ប្រាំក្នុងពេលតែមួយកាលពីឆ្នាំ២០១៩ គម្រោង Urban Village បានឈានដល់កម្រិតថ្មីមួយនៃភាពជោគជ័យ និងការទទួលស្គាល់នៅក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាដោយសារគម្រោង Urban Village បានឈ្នះពានរង្វាន់ចំនួន៥ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុនរៀបចំការប្រគួតពានរង្វាន់អចលនទ្រព្យ មកពីប្រទេសសិង្ហបុរី Asia Property Guru។

អគារលំនៅឋានទំនើបខ្ពស់ជាងគេបំផុត នៅតាមបណ្ដាយមហាវិថីសម្ដេចតេជោ ហ៊ុន សែន អគារ Sky Prime H ជាអគារទីបួននៃគម្រោង Urban Village ដំណាក់កាលទី២។ វានឹងក្លាយជាអគារលំនៅឋានស្តង់ដារអន្តរជាតិលំដាប់ខ្ពស់បំផុត ហើយព័ទ្ធជុំវិញដោយ សាលារៀន មន្ទីរពេទ្យ អាជីវកម្ម និងផ្សារទំនើប រួមមាន៖ សាលាអន្តរជាតិភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ កាន់តែអស្ចារ្យថែមទៀតនោះ គម្រោងនេះ មានចំងាយត្រឹមតែ២០នាទីប៉ុណ្ណោះពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

អគារ Sky Prime Building H នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅលើបណ្ដោយមហាវិថីសម្តេច ហ៊ុនសែន បែរមុខទៅរកសួនច្បារដ៏ស្រស់ស្អាត ទេសភាពទីក្រុងដ៏អស្ចារ្យ និងទេសភាពមាត់ទន្លេបាសាក់ ដ៏ស្រស់ឆើតឆាយ។

ជាមួយគ្នានោះ លោក David Cole ប្រធានផ្នែកស្ថាបត្យកម្មនៃគម្រោង Urban Village បានថ្លែងថា គម្រោងនេះត្រូវបានគូរប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មនៅក្នុងប្រទេស អង់គ្លេស
ត្រូវបានរចនាដោយយកចិត្តទុកដាក់បំផុត តាមរយៈការរួមបញ្ចូលគ្នានៃរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាជនកម្ពុជាជាមួយការរស់នៅបែបសម័យទំនើប។

ចំណុចសំខាន់ដើម្បីទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍ជាមួយគម្រោងនេះ គឺការបង្កើតឲ្យមានអារម្មណ៍នៃការរស់នៅបែបសហគមន៍ ហើយមានការរចនាគម្រោងមានដូចជា៖ អាងទឹក ហាងលក់ទំនិញ ការិយាល័យ កន្លែងចតរថយន្ដ និងទីធ្លាសហគមន៍ជាច្រើនដែលអាចអនុញ្ញាតឲ្យអ្នករស់នៅក្នុងអគារ អាចប្រាស័យទាក់ទងគ្នាទៅវិញទៅមក។

យូនីតនីមួយៗមានទំហំធំ និងការរចនាជាមួយលក្ខណៈបត់បែនដែលអនុញ្ញាតឲ្យអតិថិជន អាចធ្វើការរៀបចំតាមការចង់បានរបស់ពួកគេ។ Urban Village ជាគម្រោងអភិវឌ្ឍន៍បែបបៃតង ដែលមានផ្ទៃសួនច្បារធំជាងគេបំផុត, ៤៥%នៃផ្ទៃអភិវឌ្ឍសរុបរបស់គម្រោង ត្រូវបានទុកធ្វើជាទីធ្លាបៃតង ដើម្បីផ្តល់ជូននូវអារម្មណ៍នៃការរស់នៅជិតធម្មជាតិទោះបីជាគម្រោងស្ថិតនៅក្នុងទីក្រុងក៏ដោយ។ រៀងរាល់៥ជាន់នៅក្នុងអគារមាន សួនច្បាររួមគ្នាមួយដែលអ្នករស់នៅអាចសម្រាក និងនិយាយគ្នាលេងជាមួយអ្នកជិតខាងប្រសិន បើពួកគេមិនចង់ទៅសួនច្បារធំខាងក្រៅ។

យូនីតនៅក្នុងអគារ Sky Prime Building H មានទំហំខុសៗពីគ្នាមានចាប់ពីប្រភេទ ស្ទូឌីយោ មួយបន្ទប់គេង ពីរបន្ទប់គេង បីបន្ទប់គេង និង ប្រភេទ Duplex Loft ជាមួយតម្លៃត្រឹមតែ ១៧៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃទាបជាងគេបំផុតនៅក្នុងតំបន់។ គម្រោងខុនដូតែមួយគត់នៅក្នងរាជធានីភ្នំពេញ ដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និង ពន្លឺធម្មជាតិ១០០% ។ប្រព័ន្ធនេះនឹងមិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាននោះទេ វាក៏នឹងជួយកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់អគ្គីសនីរបស់អ្នករស់នៅ ខណៈដែល ពួកគេរស់នៅយ៉ាងមានសេចក្ដីសុខ៕

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Urban Village សូមទាក់ទងទៅកាន់៖០១៧ ៩៩៩ ៥៣១ ឬ ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល [email protected]