(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង ជាប្រធានសាលាដំបូងខេត្តចំនួន៣ គឺខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។

យោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា៖

* ១៖ លោក កែ សាខន ឧត្តមចៅក្រមថ្នាក់លេខ១ ជាប្រធានសាលាដំបូងខេត្តព្រៃវែង
* ២៖ លោក កោ វណ្ឌី ឧត្តមចៅក្រមថ្នាក់លេខ៦ ជាប្រធានសាលាដំបូងខេត្តព្រះសីហនុ
* ៣៖ លោក តុប ឈុនហេង ឧត្តមចៅក្រមថ្នាក់លេខ៦ ជាប្រធានសាលាដំបូងខេត្តក្រចេះ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖