(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជាឧត្ដមប្រឹក្សាសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក និងស្ថាប័នថេរសភានៃពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមប្រកាសអនុក្រឹត្យ ស្ដីពីការតែងតាំងរបស់រាជរដ្ឋាភិបាល អានដោយលោក សេង សុមុនី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា។
ក្នុងពិធីប្រកាសអនុក្រឹត្យតែងតាំង លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដោយមានការយាងនិមន្តអញ្ជើញចូលរួម សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹម ហេង សម្ដេចសង្ឃនាយករងទី១ និងជាព្រះប្រធានស្ថាប័នថេរសភា នៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ។
លោក ណុប រ័ត្ថនិមល បានអានរបាយការណ៍អំពីស្នាដៃសកម្មភាពការងារកន្លងមករបស់លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបានខិតខំប្រឹងប្រែង ចូលរួមយ៉ាងសកម្ម បំរើក្នុងវិស័យព្រៈពុទ្ធសាសនា ក្នុងទឹកចិត្តប្រកបដោយសទ្ធាជ្រៈថ្លា ដ៍មុតមាំ ដែលជាពុទ្ធសានិកដ៍ឆ្នើមមួយរូប បានជួយជ្រោមជ្រែងលើកកម្ពស់វិស័យព្រៈពុទ្ធសាសនា មានការរីកចម្រើនគួរជាទីមោទនៈ និងជ្រៈថ្លាបំផុត តាមរយៈការចូលរួមកសាងសេនាសេនៈ ព្រៈវិហារចំនួន១៣ សាលាធម្មសភា កុដិ សាលាពុទ្ធិកៈសិក្សា សាលាឆាន់ ស្រៈទឹក ក្លោងទ្វារ របងតាមទីវត្តអារាម នានាទូទាំងប្រទេស និងបានជួយទំនុកបំរ៉ុងដល់សាមណៈសិស្សដែលមានការខ្វៈខាតក្នុងការសិក្សា ។ជាពិសេសបានចូលរួមដោះស្រាយរាល់អធិករណ៍ដែលបានកើតឡើងក្នុងសង្គម សង្ឃ ទទួលបានលទ្ធផលជាផ្លែផ្កានាពេលកន្លងមក។
លោក ឈិត សុខុន បានថ្លែងថា ការតែងតាំងតួនាទីជូនលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដើម្បីឲ្យជួយសម្រួលការងារមួយចំនួន ដូចជាការងារសន្តិសុខ ការងារការទូត និងកម្លាំង ក្នុងការចុះជួយការងារមនុស្សធម៌ការដោះស្រាយបញ្ហាផ្សេងៗក្នុងវិស័យពុទ្ធចក្រ។ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជាពុទ្ធសាសនូបត្ថម្ភកមួយរូបដ៍កម្រ ជាអ្នកសម្របសម្រួលការងារ ពុទ្ធសាសនាទាំងគណៈធម្មយុត្តិ និង គណៈមហានិកាយ ផ្អែកតាមបទពិសោធន៍ ឯកឧត្ដម មានទេព្យកោសល្យ ខ្ពស់ ប្រកបដោយឆន្ទៈ ជាអ្នកគោរព ស្រលាញ់ បម្រើ និងការពារ ជាគុណប្រយោជន៍ដល់វិស័យពុទ្ធសាសនាពិតៗ ក្នុងការបំពេញកិច្ចការកន្លងមក តែងតែទទួលបានជោគជ័យ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាដ៍រាបរៀងមក។
ក្នុងរយៈពេលកន្លងមកនិងបច្ចុប្បន្នឯកឧត្ដមនិងក្រុមគ្រួសារតែងតែបានលៈបង់ទាំងកម្លាំងកាយចិត្ត បញ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកសាងសមិទ្ធផលក្នុងសង្គមជាតិជាច្រើនដូចជា វត្តអារាម សាលារៀន ផ្លូវលំស្ពាន ប្រឡាយទឹក មណ្ឌលសុខភាព និងផ្ទៈប្រជាពលរដ្ឋក្រីក្រ ព្រមទាំងបានចូលរួមការងារមនុស្សធម៌ ការងារសង្គមកិច្ច ជាច្រើន ដើម្បីចូលរួមការពារទ្រទ្រង់ ដល់កិច្ចការវិស័យពុទ្ធចក្រនិងអាណាចក្រ។
លោក ឈិត សុខុន បានសំដែងនូវការអបអរសាទរគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្ដល់សេចក្ដីទុកចិត្តតែងតាំងតួនាទីទទួលភារកិច្ចបន្ថែម ពិតជាសក្តិសមបំផុត។ លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា នឹងបន្តសហការ រែកពន់ បំពេញភារកិច្ចដ៍ពិសិដ្ឋនេះ តាមការចាំបាច់ជាមួយក្រសួងធម្មការនិងសាសនា ព្រមទាំងវិស័យពុទ្ធចក្រនិងអាណាចក្រក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាពសម្ដេចតេជោហ៊ុនសែន ឱ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី និងសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស មានសង្ឃដីការបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឲ្យប្រទេសមានសុខសន្តិភាពការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខដុមនីយកម្មរវាងសាសនាទាំងអស់នៅកម្ពុជា។
អ្នកគោរពព្រៈពុទ្ធសាសនានៅកម្ពុជាមានចំនួន៩៥% តាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាមោទនៈភាពចំពោះវិស័យព្រៈពុទ្ធសាសនានៅកម្ពុជា។ ការដែលលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទទួលបានតួនាទីថ្ងៃនេះ មិនមែនជាការចៃដន្យទេគឺ ជាអំពើដែលឯកឧត្ដមបានធ្វើកសាងមានឧប្បនិស័យជាមួយនិងវិស័យព្រៈពុទ្ធសាសនាតាំងពីជាតិមុនរហូតដល់បច្ចុប្បន្ននេះ។
លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក និងស្ថាប័នថេរសភានៃពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រ និងផ្ដល់សេចក្ដីទុកចិត្តមកលើរូបលោក ក្នុងការចូលរួមបំរើលើកកម្ពស់ វិស័យព្រះពុទ្ធសាសនានៅកម្ពុជា នឹងបន្តការខិតខំប្រឹងប្រែងជំរុញលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនមានកិត្តិយសលើឆាកអន្តរជាតិ៕