(ភ្នំពេញ)៖ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ អគ្គិភ័យកំពុងឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ក៏មានមនុស្សកំពុងជាប់នៅខាងក្នុងផ្ទះខាងលើផងដែរ ខណៈម្នាក់បានរត់ចេញក្រៅទាំងភ្លើងឆេះពេញមុខ។

ខណៈពេលនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ៕