មនុស្ស ២១នាក់ បានស្លាប់ នៅក្នុងហេតុការណ៍លិចទូក នៅក្រិច
22-01-2016 15:15
(ក្រិច)៖ ឆ្មាំសមុទ្រក្រិច បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ បន្ទាប់ពីទូកដឹកជនភៀសខ្លួនខុសច្បាប់ បានលិចនៅក្បែរកោះមួយ ក្នុងប្រទេសក្រិច នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅមុននេះបន្ដិច។
ឆ្មាំសមុទ្រ បានបញ្ជាក់ថា ទូកឈើមួយបានដឹកជនភៀសខ្លួនប្រមាណ ៤៨នាក់ បានលិចនៅព្រឹកថ្ងៃសុក្រនេះនៅក្បែរកោះតូចមួយ ឈ្មោះ Farmakonissi ដែលបណ្ដាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមានក្មេងស្រីម្នាក់ ហើយសាកសពចំនួន ៧ត្រូវបានរកឃើញ។
ចំណែកករណីលិចទូកមួយទៀត បានកើតឡើងនៅក្បែរកោះ Kalolimnos។ បន្ទាប់ពីលិចមានមនុស្ស ២៦នាក់ត្រូវបានជួយសង្គ្រោះ និងសាកសពចំនួន ១៤ត្រូវបានរកឃើញ ប៉ុន្តែគេមិនបានដឹងថា អ្នកជិះនៅលើទូកសរុបមានចំនួនប៉ុន្មាននោះទេ៕