(ភ្នំពេញ)៖ ក្រុមហ៊ុននាំចូលខ្សែភ្លើងពីប្រទេសម៉ាឡេស៊ី បានប្រារព្ធពិធីសម្ពោធសាកល្បងនូវក្រុមហ៊ុនរបស់ខ្លួន មានឈ្មោះថា Southern Cable Cambodia Co., LTD ដោយមានការចូលរួមយ៉ាងច្រើនកុះករពីដៃគូរអជីវកម្ម វិស្វករ អ្នកសាងសង់ អ្នកតំណាងចែកចាយ និងម្ចាស់ដេប៉ូលក់ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

សម្រាប់ក្រុមហ៊ុនមិនត្រឹមតែមានការចែកចាយលក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះទេ ក្រុមហ៊ុន Southern Cable ថែមទាំងបានចែកចាយលក់ ក្នុងបណ្តាប្រទេសធំៗជាច្រើន ជុំវិញពិភពលោក ដូចជាក្នុងសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសចិនជាដើម។ ក្រុមហ៊ុន Southern Cable Cambodia ទើបតែចូលមកក្នុងប្រទេសកម្ពុជា បានជាងមួយឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែគេសង្កេតឃើញសន្ទុះនៃការគាំទ្រ មានការកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះថាក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងមានផលិតផលដែលមានគុណភាពផងដែរ។

លោក Franky ដែលជានាយកប្រត្តិបត្តិ ក្រុមហ៊ុន Southern Cable Cambodia Co., LTD បានបញ្ជាក់ថា មុនពេលដែលឈានចូលក្នុងទីផ្សារប្រទេសកម្ពុជា លោកបានសិក្សារួចជាស្រេចពីសក្កានុពល នៃប្រទេសកម្ពុជា ទៅលើវិស័យអគ្គីសនី ហើយមិនត្រឹមតែប៉ុណ្ណោះ លោកសម្លឹងឃើញថា GDP ក្នុងប្រទេសនេះមានការកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានការបន្តរីកចម្រើននៅលើគ្រប់វិស័យទាំងអស់។

ចំណែកហេតុផលផ្សេងទៀត ពេលដែលលោកនៅប្រទេសម៉ាឡេស៊ី និងមិនទាន់បង្កើតរោងចក្រនៅទីនេះ ក៏មានប្រជាជនកម្ពុជាជាច្រើន បានធ្វើការបញ្ជាទិញ ខ្សែអគ្គីសនីពី ប្រទេសម៉ាឡេស៊ី ដែលទាំងនេះជាហេតុផលជំរុញឲ្យលោកចូលមកទីផ្សារប្រទេសកម្ពុជា ព្រោះវាជាពេលវេលាដ៏សាកសមបំផុត។

ក្រុមហ៊ុន Southern Cable Cambodia មានការនាំចូលខ្សែភ្លើងរោងចក្រពី Southern Cable មកពីប្រទេសម៉ាឡេស៊ី ជាច្រើនប្រភេទដូចជា ខ្សែ Low voltage ខ្សែ High & Medium Voltage ខ្សែ Fire Resistance ខ្សែ Overhead & Aerial Bundle ខ្សែ Control & Instrument ខ្សែ Coaxial & LAN និងខ្សែភ្លើងគុណភាពខ្ពស់ ពិសេសៗ ជាច្រើនប្រភេទបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា បើទោះជាពេលនេះ ក្នុងប្រទេសកម្ពុជា កំពុងតែទទួលរងជំងឺរាតត្បាត Covid-19 យ៉ាងណាក្តី ក៏ប៉ុន្តែសម្រាប់ក្រុមហ៊ុន Southern Cable Cambodia នៅតែមានស្តុកឲ្យខ្សែភ្លើងជាច្រើនគ្រប់ប្រភេទទាំងអស់ ក្នុងការផ្គត់ផ្គង់ជូនអតិថិជនមិនឲ្យខាតពេលវេលារង់ចាំយូរនោះឡើយ។

បន្ថែមពីនេះ សម្រាប់ឃ្លាំងក្រុមហ៊ុន Southern Cable Cambodia មានទីតាំងនៅ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងការិយាល័យមានទីតាំងនៅផ្ទះលេខ ១៤៨ ផ្លូវម៉ៅសេទុង អាគារ K1 ជាន់ទី៤ Unit 4B សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕