(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រ ទី២២នេះ បានប្រកាសឲ្យដឹងថា និស្សិតសកលវិទ្យាអាមេរិកម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានប្រព្រឹត្តនូវសកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលព្យុងយ៉ាង ហើយនៅពេលនេះកំពុងតែធ្វើការស៊ើប អង្កេតនេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែមករា។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយថា និស្សិតដែលត្រូវចាប់ខ្លួននោះ បានចូលមកកាន់ប្រទេសកូរ៉េខាងជើង ជាភ្ញៀវទេសចរណ៍ ប៉ុន្តែគេបានប្រព្រឹត្តសកម្មភាពខុសឆ្លង ដែលអាជ្ញាធរកូរ៉េខាងជើងគិតថា នោះជាកម្មភាពប្រឆាំងរដ្ឋាភិបាល ទើបសម្រេចចាប់ខ្លួន។
ទីភ្នាក់ងារព័ត៌មានខាងលើ បានបញ្ជាក់បន្ថែមទៀតថា ទង្វើដែលនិស្សិតរូបនោះបានប្រព្រឹត្តគឺជាកម្មភាពមួយដែលមិនអាចលើកលែងទោសឲ្យបាន ហើយកូរ៉េខាងជើងជឿជាក់ថា ករណីនេះគឺជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអាមេរិក៕