Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជំនាញខេត្តបាត់ដំបង រកឃើញសារធាតុហាមឃាត់នៅក្នុងពពុះសណ្តែក១០គីឡូក្រាម នៅផ្សារបវេល

17-07-2020 15:48

(បាត់ដំបង)៖ មន្រ្តីសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញ ដាក់តាំងលក់នៅផ្សារបវេល និងផ្ទះលក់គ្រឿងទេសជុំវិញផ្សារនៅស្រុកបវេល បានរកឃើញសារធាតុគីមីហាមឃាត់ (Borax) នៅក្នុងពពុះសណ្តែកចំនួន ១០គីឡូក្រាម និងទឹកក្រូចចំណុះ ៣.១លីត្រ ចំនួន០៣ដប ហួសកាលបរិច្ឆេទ យកមករក្សារទុក ដើម្បីដុតកម្ទេចចោលពេលក្រោយ។

លោក ហាក់ សុខរិន បានឱ្យដឹងថា មន្រ្តីជំនាញបានចុះត្រួតពិនិត្យទំនិញនៅផ្សារបវេល និងផ្ទះលក់គ្រឿងទេសជុំវិញផ្សារនៅស្រុកបវេល។ ដោយបានធ្វើតេស្តបឋមលើមុខទំនិញដូចជា៖ ជ្រក់មមាញ ជ្រក់ស្ពៃ ជ្រក់ទំពាំង សរសៃគុយទាវ (តូច-ធំ) បង្គារស្រស់ មឹកស្រស់ និងពពុះសណ្ដែកហើយចុះបិត Poster និងតាមដានតម្លៃប្រេងឥន្ធនៈតាមស្ថានីយ៍/ដេប៉ូនៅស្រុកបវេល និងស្រុកថ្មគោល ដោយផ្ទៀងផ្ទាត់ជាមួយសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

លោកក៏បានអំពាវនាវដល់អាជីវករលក់ដូរទាំងអស់ថា សូមនាំគ្នាចូលរួមទប់ស្កាត់ និងកុំលក់ទំនិញខូចគូណភាព ឬម្ហូបអាហារមានដាក់លាយសារធាតុគីមីហាមឃាត់ខុសច្បាប់បន្តទៀត ព្រោះវាបណ្តាលឱ្យមានការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងផ្សព្វផ្សាយតាមរយៈអប់រំដោយផ្ទាល់ ឬតាមការបិទស្ទិកឃើដនៅនឹងកន្លែងលក់តែម្តង៕