ម៉ាស៊ីនលើកដាក់ទំនិញ TCM នឹងផ្តល់តំលៃពិសេសរហូតដល់ ២០០០$ ក្នុងឱកាសវេទិកាស្រូវអង្ករកម្ពុជា
22-01-2016 12:34
(ភ្នំពេញ)៖ ម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM នឹងធ្វើការបញ្ចុះតម្លៃពិសេសរហូតដល់ ២០០០ដុល្លារសហរដ្ឋអាមេរិកឱកាសប្រារព្ធ វេទិកាស្រូវអង្ករកម្ពុជា (Cambodia Rice Forum) ដែលនឹងធ្វើឡើងនៅសណ្ឋាគារសុខាភំ្នពេញ ពីថ្ងៃទី២៤ ដល់ ២៦ ខែមករា ឆ្នាំ២០១៦។
ការបញ្ចុះតម្លៃចំនួន២០០០ដុល្លារសហរដ្ឋអាមេរិកនេះ ក្រុមហ៊ុនមានបំណងក្នុងការលើកស្ទួយទំនើបកម្ម ក្នុងវិស័យកសិពាណិជ្ជកម្ម នៅកម្ពុជា។
TCM ជាផលិតផលលើកដាក់ទំនិញដំបូងគេ របស់ប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៤៩ ហើយត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia ដែលមានច្រើនប្រភេទទៅតាមទម្ងន់ (ពី ១.៥ ដល់ ៤៣ តោន), កម្ពស់ (ពី ៣ ទៅ ៧ ម៉ែត្រ)។
អតិថិជនក៏មានជម្រើស ក្នុងការជ្រើសរើស ប្រភេទម៉ាស៊ីនរបស់ TCM រួមមានម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនប្រើឧស័ន្ម និងម៉ាស៊ីនប្រើថាមពលអគ្គិសនី។