(ភ្នំពេញ)៖ នៅក្នុងខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់ កម្រិតកំណត់ចំនួន ២២៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤០៤,៨៤០,០០០រៀល។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា តាមរបាយការណ៍ចំនួនរថយន្តដែលចាប់មានការថយចុះចំនួន ៤៨គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៧៦គ្រឿង។
ក្នុងចំណោមរថយន្ត ដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចជា លើសពី ៥%-១០% មានចំនួន ១០គ្រឿង, លើសពី ១០%-២០% មានចំនួន ១៣០គ្រឿង, លើសពី ២០% មានចំនួន ៨៨គ្រឿង៕
ខាងក្រោមនេះជារបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖