មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ ១៥នាក់ មុនថ្ងៃផ្ទេរអំណាច
22-01-2016 11:59
(មីយ៉ាន់ម៉ា)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា (ភូមា) លោក ថេន សេន បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០១៦នេះថា រដ្ឋាភិបាលមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសនយោបាយ ចំនួន១៥នាក់ នៅមុនពេលផ្ទេរអំណាច ឲ្យគណបក្សប្រឆាំង ដែលមានលោកស្រី អ៊ុងសាន ស៊ូជី ជាមេដឹកនាំ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា។
គួរបញ្ជាក់ផងដែរថា គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលជាគណបក្សប្រឆាំង និងដឹកនាំដោយលោកស្រីអ៊ុងសាន ស៊ូជី បានទទួលជ័យជំនះយ៉ាងភ្លូកទឹក ភ្លូកដី ទៅលើការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយលោក ថេន សេន បានសន្យាថានឹងផ្ទេរអំណាច ឲ្យគណបក្សប្រឆាំងដោយសន្ដិវិធី នៅក្រោយពេលគណៈកម្មការរៀបចំ ការបោះឆ្នោតប្រកាសលទ្ធផលជាផ្លូវការ៕