(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានធ្វើទិន្នន័យស្រង់ឈ្មោះម្ចាស់ដីពាក់ព័ន្ធ ក្នុងតំបន់ឧទ្យានជាតិ ដោយអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកាត់ឃ្វៀលដីស្រែចំការលំនៅដ្ឋាន ដែលមានដីជាប់ពាក់ព័ន្ធ ក្នុងតំបន់ឧទ្យាជាតិស្រុកបូទុមសាគរ តំបន់ដែនជម្រកសត្វព្រៃតាតៃ តំបន់គម្របព្រៃឈើ ឆ្នាំ២០២២។
ក្នុងពិធីធ្វើទិន្នន័យស្រង់ឈ្មោះ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកអភិបាល ហាក់ ឡេង បានថ្លែងទៀតថា មន្ដ្រីរដ្ឋបាលស្រុក នឹងធ្វើការស្រង់ឈ្មោះម្ចាស់ដី ដែលជាប់ពាក់ព័ន្ធតំបន់ឧទ្យានជាតិ និងតំបន់ជម្រកសត្វពៃ្រក្នុងស្រុកបូទុមសាគរ ចាប់តាំងពីថ្ងៃទី១៥ ដល់៣០ ខែកក្កដា ឆ្នាំ២០២០។
ចំពោះទិន្ន័យនៃចំនួនក្បាល់ដី ដែលជាប់ពាក់ព័ន្ធ និងតំបន់ឧទ្យានជាតិ និងជម្រកសត្វព្រៃតាតៃនោះ លោកមិនទាន់ដឹងមានប៉ុន្មានក្បាលដីនៅឡើយទេ រហូតដល់ថ្ងៃរដ្ឋបាលស្រុកបូទុមសាគរ បិតបញ្ជីចុះឈ្មោះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ទើបដឹងថា មានក្បាលដីដែលជាប់ពាក់ព័ន្ធ ក្នុងតំបន់ឧទ្យានជាតិ និងតំបន់ជម្រកសត្វព្រៃ នឹងមានប៉ុន្មានក្បាលដី។
លោកបានបន្តថា រដ្ឋបាលស្រុក បានចុះបញ្ជីក្បាលដី ដែលពាក់ព័ន្ធនោះ ក៏អាជ្ញាធរដែនដីអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យភាពជាក់ស្តែងផងដែរ។ ហើយនេះ ជាកាតព្វកិច្ចរបស់បម្រើប្រជាពលរដ្ឋ ហើយអាជ្ញាធរចង់បានអ្វី ដែលរបស់គាត់ឲ្យបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងប្រកបផលដំណាំកសិកម្មបានស្រួល ក្នុងការដាំដុះទៀតផងដែរ។
ពលរដ្ឋដែលចូលមកចុះឈ្មោះបញ្ជីក្បាលដី ដែលជាប់ពាក់ព័ន្ធក្នុងតំបន់ឧទ្យាជាតិ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានដោះស្រាយកាត់ឃ្វៀនដី ដែលពាក់ព័ន្ធក្នុងតំបន់ឧទ្យានជាតិ និងតំបន់ជម្រកសត្វព្រៃតាតៃ ដែលស្ថិតដែលជាប់គាំងរាប់ឆ្នាំមកហើយ ដែលរកអាស្រ័យផលដំណាំកសិកម្មអ្វីក៏មិនបាន ដោយធ្វើការដាំដុះក៏បានដោយខ្លាចក្រុមសម្ព័ន្ធសត្វព្រៃចាប់ដាក់គុក ហើយដីស្រែចំការដែលធ្លាប់អាស្រ័យផលកសិកម្ម ចង់ក្លាយជាព្រៃអស់ហើយនេះ ដោយសារអំណាចសម្ព័ន្ធសត្វព្រៃ (អភិរ័ក្ស)។
ពលរដ្ឋបន្ដទៀតថា ក្រោយមានសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកោះកុងមក ពួកគាត់មានសេចក្តីសោមនោស្សរីករាយក្រៃលែង ដែលសម្តេចបានយកចិត្តទុកចំពោះប្រជាពលរដ្ឋ៕