(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានផ្តល់ម៉ូតូដ៏ថ្មីស្រឡាង ជូនដល់លោកគ្រូបង្រៀនចំនួន៤រូប នៅតំបន់ដាច់ស្រយាលអារ៉ែង ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។
ពិធីប្រគល់ម៉ូតូជូនលោកគ្រូទាំង៤រូបនេះ លោក ប៊ុន លើត អភិបាលខេត្ត បានកោតសសើរចំពោះលោកគ្រូ ដែលខិតខំចិត្តទុកដាក់ ក្នុងការបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ដែលនៅតំបន់ដាច់ស្រយាល ឆ្ងាយជាងគេ ហើយពិបាកក្នុងការធ្វើដំណើរ ដែលនេះសបញ្ជាក់ថា លោកពិតជាមានភាពម៉ឺងមាត់ ក្នុងការបង្រៀន ដើម្បីផ្តល់ចំណេះដឹងជូនសិស្សានុសិស្ស នៅតំបន់នោះ មិនថាពិបាកឬយ៉ាងណានោះទេ។
ដោយមើលឃើញភាពលំបាក និងភាពតស៊ូរបស់លោកគ្រូនោះ ទើបលោកអភិបាល បានផ្តល់ម៉ូតូចំនួន៤គ្រឿង ដល់លោកគ្រូចំនួន៤រូប ដើម្បីជាមធ្យោបាយធ្វើដំណើរ ក្នុងការទៅបង្រៀនសិស្ស។
លោកនឹងយកម៉ូតូនេះ ទៅប្រើប្រាស់ឲ្យចំគោលដៅ ទៅតាមតួនាទីជាលោកគ្រូបង្រៀន ហើយខិតខំផ្តល់ចំណេះដឹងជូនសិស្ស ដើម្បីឲ្យទទួលបាននូវចំណេះដឹងកាន់តែខ្ពស់ ហើយមានធនធានមនុស្ស ឲ្យបានរឹងមាំលើវិស័យអបរំ៕