(ភ្នំពេញ)៖ រោងចក្រ ខ្មែរ ប៊ែវើរីជីស បំពាក់ប្រព័ន្ធបន្សុទ្ធផ្សែង ដែលផ្គត់ផ្គង់ និងដំឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ ដើម្បីកាត់បន្ថយការបំភាយផ្សែងពុលចូលទៅក្នុងបរិយាកាស។
ប្រព័ន្ធបន្សុទ្ធផ្សែងនេះមានមុខងារដកយកឧស្ម័នមិនល្អដូចជា ស្ពាន់ធ័រឌីអុកស៊ីត និងកាបូនឌីអ៊ុកស៊ីត និងបន្សុទ្ធផ្សែងខ្មៅទៅជាស ដែលមិនប៉ះពាល់ដល់បរិស្ថាន។
ទន្ទឹមនឹងនេះ រោងចក្រ ខ្មែរ ប៊ែវើរីជីស ក៏បំពាក់ប្រព័ន្ធទាញយកថាមពលប្រើប្រាស់ឡើងវិញ ដើម្បីបំលែងចំហាយកម្តៅពីការស្ងោរស្រាបៀរ ទៅប្រើប្រាស់ជាកម្ដៅសម្រាប់ស្ងោរស្រាបៀរវិញ ដែលអាចជួយសន្សំសំចៃថាមពលបានយ៉ាងច្រើន។
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលវិនិយោគនិរន្តរភាព ដូច្នេះក្រុមហ៊ុននេះបានព្យាយាមរិះរកគ្រប់មធ្យោបាយ ទាំងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងធ្វើសកម្មភាពសប្បុរសធម៌ រាប់ចាប់ពីរថយន្តសម្អាតផ្លូវ រហូតដល់ចែកធុងសំរាម ដើម្បីចូលរួមការពារបរិស្ថាន៕