(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកក្កដានេះ បានចេញសេចក្តីណែនាំ ពីការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវស្បៃមុង ដែលរឹបអូសបានពី បទល្មើសនេសាទកន្លងមក។
ក្រសួងកសិកម្ម សូមធ្វើការណែនាំដល់រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ឲ្យអនុវត្តន៍នូវវិធានការ៖
១៖ ពិនិត្យមើលឲ្យបានច្បាស់នូវគុណភាពស្បៃមុង ជាវត្ថុតាងរឹងអូសបានពីបទល្មើសនេសាទ ហើយជ្រើសរើសស្បៃមុងមានគុណភាព សម្រាប់រក្សាទុកយកទៅប្រើប្រាស់ ក្នុងការដាំដុះដំណាំ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម តាមលទ្ធភាពជាក់ស្ដែង និងបច្ចេកទេសស្របតាមច្បាប់ស្ដីពី ជលផល ដើម្បីចូលរួមសន្សំសំចៃឲ្យអស់លទ្ធភាព នូវធនធានមុននឹងសម្រេចចិត្ត យកទៅដុតកម្ទេចចោល។
២៖ ចំពោះស្បៃមុងចាស់ៗ គ្មានគុណភាពក្នុងការប្រើប្រាស់បន្ដ ត្រូវដុតកម្ទេចចោល ស្របតាមនីតិវិធី និងវិធានបច្ចេកទេស ដោយគិតគូរពីផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ៕
សូមអានសេចក្ដីណែនាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងស្រុង៖